កីឡាករប្រណាំងរថយន្ត Lewis Hamilton បានឈ្នះពានរង្វាន់ជើងឯកពិភពលោកលើកទី៧ ហើយបានក្លាយជាអ្នកប្រណាំងដ៏ជោគជ័យបំផុតមិនធ្លាប់មានជាមួយនឹងការទទួលបានជ័យជំនះដ៏អស្ចារ្យនៅក្នុងការប្រណាំងកម្មវិធី Grand Prix នៃ Formula 1 របស់ប្រទេសទួរគីកាលពីថ្ងៃអាទិត្យ។
អ្នកបើកឡាន Mercedes បានឈ្នះពានរង្វាន់នេះជាលើកទី៧គឺស្មើនឹងកំណត់ត្រារបស់កីឡាករ Michael Schumacher ដែលទទួលបានជ័យជំនះនៃការប្រណាំងរបស់អាឡឺម៉ង់កាលពីខែមុន។ ការទទួលជ័យជម្នះនៅលើទីលានអ៊ីស្តង់ប៊ុល ដែលមានសភាពសើម និងរអិលនៅក្នុងការប្រណាំងគួរឱ្យរំភើបគឺជាទី៩៤ នៃអាជីពរបស់កីឡាករជនជាតិអង់គ្លេសវ័យ៣៥ ឆ្នាំរូបនេះ។
នៅពេលដែលគាត់ទទួលបានការអបអរសាទរពីក្រុមរបស់គាត់ Hamilton ស្ទើរតែស្រក់ទឹកភ្នែកដោយនិយាយទៅកាន់អ្នកគាំទ្រទាំងក្តីរំភើប និងអួលដើមក។ ពេលចេញពីឡានលោកបានបន្ថែមថា “៧គ្រាន់តែជាការមិនអាចនឹកស្មានដល់ ប៉ុន្តែនៅពេលដែលអ្នកធ្វើការជាមួយក្រុមមនុស្សដ៏អស្ចារ្យបែបនេះហើយអ្នកពិតជាទុកចិត្ត និងធ្វើវាបាន”។
Hamilton ដែលមិនទាន់មានកិច្ចសន្យាសម្រាប់បើករថយន្តប្រណាំងឆ្នាំក្រោយបានបន្ថែមទៀតថា គាត់នឹងស្រឡាញ់ក្នុងការរស់នៅនៅក្នុងFormula 1 ហើយចង់បន្តយុទ្ធនាការដើម្បីការផ្លាស់ប្តូរនៅពេលនិយាយអំពីសិទ្ធិមនុស្ស និងបរិស្ថាន។
កីឡាករអង់គ្លេសរូបនេះបានឈ្នះជើងឯកពិភពលោកលើកដំបូងជាមួយក្រុមប្រណាំងរថយន្ត McLaren ក្នុងឆ្នាំ២០០៨ ដោយទទួលបានជោគជ័យបន្ថែមទៀតនៅឆ្នាំ២០១៤ ២០១៥ ២០១៦ ២០១៧ និងឆ្នាំ២០១៨ ៕ដោយ៖ភារៈ