តាមតួលេខរបស់គេហទំព័រ Worldometers គិតដល់ថ្ងៃត្រង់ ថ្ងៃទី១៦ខែវិច្ឆិកា នៅទូទាំងពិភពលោក មានអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ 54.804.194 នាក់ និងស្លាប់1.324.025 នាក់ ។ជាមួយគ្នានេះក៏មានអ្នកជាសះស្បើយចំនួន38.129.282នាក់ ។ ក្នុងចំណោមអ្នកឆ្លងមាននៅទ្វីបអាស៊ី មានដល់ទៅ១៥លាននាក់។
នៅទ្វីបអាស៊ី ឥណ្ឌាជាប្រទេសដែលមានចំនួនអ្នកឆ្លងកូវីដ-១៩ ច្រើនជាងគេបំផុត ដោយមានអ្នកឆ្លងដល់ទៅ៨,៨លាននាក់ និងស្លាប់កើនឡើងដល់ទៅ១៣០ពាន់នាក់។ ចំណែកនៅក្នុងប្រទេសអុីរ៉ង់វិញ ប្រធានាធិបតីហាស្សាន់ រូហានីកាលពីថ្ងៃទី១៥ខែវិច្ឆិកា បានអំពាវនាវដល់ពលរដ្ឋចូលរួមទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ជាលើកទីបី។
នៅតំបន់អាស៊ានវិញប្រទេសឥណ្ឌូនេស៊ីមានករណីឆ្លងច្រើនជាងគេបង្អស់គឺមានដល់ទៅ 467.113នាក់ និង15.211 ស្លាប់។ ខាងក្រោមនេះ ជាតំបន់ ដែលមានអ្នកឆ្លងកូវីដ-១៩ ៖
១-អាស៊ី៖ មានអ្នកឆ្លង15.081.062 នាក់ ស្លាប់ 266.253 នាក់។
២-អឺរ៉ុប៖ មានអ្នកឆ្លង13.939.680 នាក់ និងស្លាប់ 322.376 នាក់។
៣-អាមេរិកខាងជើង៖ មានអ្នកឆ្លង 13.394.876នាក់ និងស្លាប់376.946នាក់។
៤-អាមេរិកខាងត្បូង ៖ មានអ្នកឆ្លង 10.358.002 នាក់ និងស្លាប់310.003 នាក់។
៥-អាហ្វ្រិក ៖ មានអ្នកឆ្លង 1.987.732នាក់ និងស្លាប់ 47.438 ។
៦-ទ្វីបអូសេអានី៖ មានអ្នកឆ្លង 42.121 នាក់ និងស្លាប់ 994នាក់៕