យុតិធម៍ពិតជាមានមែន! មេធាវីស្ម័គ្រចិត្តសម្តេចតេជោ ជួយការពារក្តី រឿងប្រពន្ធចុង និងប្តី ដែលរួមគ្នាប្តឹង ប្រពន្ធដើម ដើម្បីស្វែងរកភាពយុតិធម៍

ចែករំលែក៖

ខេត្តកណ្តាល៖ បន្ទាប់ពីអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកនាំគ្នាបង្ហោះតៗគ្នាថា ពាក់ព័ន្ធករណីស្ត្រីម្នាក់ ដែលជាប្រពន្ធដើមតាមទាន់ប្តីកំពុងរៀបការស្រីថ្មី ហើយមានការឈ្លោះប្រកែកគ្នាបែកផ្សែងនោះ ត្រូវប្រពន្ធចុង និងប្តីរួមគ្នាប្តឹងឡើងតុលាការឲ្យ ខណៈដែលកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានឃាត់ខ្លួនប្រពន្ធដើម រួចបញ្ជូនទៅសាលាដំបូងខេត្តកណ្ដាល ធ្វើការសាកសួរ។ ប៉ុន្តែនៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ថ្មីៗនេះ ស្រ្តីជាប្រពន្ធដើម ក៏ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ។

ចំពោះការចាប់ខ្លួនស្ត្រីជាប្រពន្ធដើមខាងលើ បានធ្វើឲ្យមហាជនាំគ្នារិះគន់អាណិតអាសូរដល់ស្រ្តីរូបនេះ នឹងដោយមើលឃើញពីភាពអយុតិធម៍លើគាត់ បានធ្វើឲ្យលោក គី តិច ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ នៅរសៀលថ្ងៃទី១៥ ខែ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ បានចាត់តាំងមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ដើម្បីការពារក្ដីតាមផ្លូវច្បាប់ជូនស្រ្តីជាប្រពន្ធដើម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឈ្មោះ ហុក ស្រីណុច ដែលគ្មានលទ្ធភាពតតាំងតាមផ្លូវច្បាប់ចំពោះ បណ្ដឹងចោទប្រកាន់ពី សំណាក់ប្រពន្ធចុង នៅសាលាដំបូងខេត្តកណ្ដាល ។

គួររម្លឹកថា៖ ស្ត្រីដែលដឹកដៃកូនទៅទាមទាប្តីយកមករួមរស់ជាមួយគ្នានឹងសង្ឃឹមថាបានមកមេីលថែកូន​ តែមកដល់ពេលនេះក្មេងតូចនោះត្រូវកំព្រារងាឥតមេបាតែម្តង ខណៈម្តាយ(ប្រពន្ធដេីម)ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលចុះអនុវត្តន៍ដីកាចាប់ខ្លួនកាលព្រឹកថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ នៅគ្រា ដែលស្ត្រីរូបនោះកំពុងអង្គុយលក់ត្រីនៅចំណុចស្តង់លក់ត្រីមួយកន្លែងស្ថិតក្នុងភូមិរកាខ្ពស់​ សង្កាត់រកាខ្ពស់​ ក្រុងតាខ្មៅ​ ដេីម្បីបានប្រាក់ចិញ្ចឹមកូននិងដោះបំណុលគេ ។

បើតាមសមត្ថកិច្ច បានឲ្យដឹងថាករណីខាងលើ៖ ដេីមបណ្តឹង​ មានឈ្មោះ ទេស​ ស្រីនាង​ អាយុ៣៥​ រស់នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ បានរៀបការជាមួយឈ្មោះលី​ ច្រាយ​ ២៩​ឆ្នាំ កាលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ដែលជាប្តីដើមរបស់ជនត្រូវចោទ។ ចំណែកជនត្រូវចោទជាប្រពន្ធដើមឈ្មោះ ហុក ស្រីណុច អាយុ២៦ឆ្នាំ នៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង។

ប្រភពដដែលបន្តថា ចំពោះការឃាត់ខ្លួន សមត្ថកិច្ចអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួន លេខ ៨០២ ដប.នខ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០​២០ របស់លោក ជួន វណ្ណៈ ចៅក្រមស៊េីបសួរ​នៃសាលាដំបូងខេត្តកណ្តាល ។ ទើបនៅវេលាម៉ោង៧ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចបានជិះរថយន្តចំនួន ២គ្រឿងមានគ្នា ៨នាក់ ចុះទៅឃាត់ខ្លួន នៅចំណុច ភូមិព្រែកខ្សេវ សង្កាត់ រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ពីបទ រំលោភលើលំនៅឋាន និងបរិហាកេរ្ត៍ជាសាធារណៈ ប្រព្រឹត្តនៅ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០។

គួរបញ្ជាក់ដែរថា ការនាំខ្លួនស្រ្តីប្រពន្ធដើមឈ្មោះ​ ហុក​ ស្រី​នុច​ តាម​ដីកា​បង្គាប់ឲ្យ​នាំខ្លួន​របស់​ចៅក្រម​ នួន​ វណ្ណៈ​ នៅថ្ងៃទី ១៣ ខែ វិច្ឆិកា កន្លងមកថ្មីៗនេះ បានធ្វើឲ្យមហាជនរិះគន់តុលាការយ៉ាងខ្លាំង ដោយចោទប្រកាន់ថា តុលាការលំអៀងទៅរកនាងប្រពន្ធចុង ដោយធ្វើបាបប្រពន្ធដើម ក្រោយមកចៅក្រម​បានអនុញ្ញាតឲ្យនាងត្រលប់​ទៅ​ផ្ទះ​វិញ​ផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print