អាជ្ញាធរសង្កាត់ចោមចៅទី៣ចុះចែកម៉ាសនិងអាល់កុលដល់ប្រជាពលរដ្ឋនៅក្នុងផ្សារត្រពាំងពោធិ៍ដើម្បីការពារកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ​៖​ អាជ្ញាធរសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ នៅព្រឹកថ្ងៃទី១៧​ ខែវិច្ឆិកាឆ្នាំ​២០២០នេះ​ បាននាំយកម៉ាសនិងអាល់កុលដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន យកទៅចែកជូនប្រជាពលរដ្ឋនិងអាជីវករនៅក្នុងផ្សារត្រពាំងពោធិ៍ដេីម្បីទប់ស្កាត់ការរីករាល់ដាលវីរុសកូវីដ-១៩។

ក្នុងការចុះចែកម៉ាសនិងអាល់កុលនេះគឺដឹកនាំផ្ទាល់ដោយលោក​ វ៉ា សាវឿន​ ចៅសង្កាត់ចោមចៅទី៣​ និងចៅសង្កាត់រងរួមទាំងមន្ត្រីសង្កាត់ជាច្រេីនរូបផងដែរ​ ដេីម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩​ ។

ក្នុងនោះផងដែរលោក​ វ៉ា សាវឿន​ បានផ្តាំផ្ញេីដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមការពារ ពាក់ម៉ាសនិងបាញ់អាល់កុលគ្រប់ពេលវេលាជាពិសេសក្មេងៗតូចៗ និងត្រូវស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន៕ដោយ៖ ​សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print