កម្ពុជាចាប់ពីថ្ងៃទី១៨-២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ទទួលនូវឥទ្ធិពល នៃសម្ពាធខ្ពស់ពីភាគខាងជើង ( ប្រទេសចិន )

ចែករំលែក៖

ភ្នំពេញ៖ កម្ពុជាចាប់ពីថ្ងៃទី ១៨ – ២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ទទួលនូវឥទ្ធិពល នៃសម្ពាធខ្ពស់ពីភាគខាងជើង ( ប្រទេសចិន )។ នេះបើយោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីពី ស្ថានភាពធាតុអាកាស។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា៖ ព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលចាប់ពីថ្ងៃទី១៨-២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ទទួលនូវឥទ្ធិពល នៃសម្ពាធខ្ពស់ពីភាគខាងជើង ( ប្រទេសចិន ) និងខ្យល់មូសុងឦសានខ្សោយ ។
ស្ថានភាពបែបនេះធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
នៅថ្ងៃ១៨-២២ ខែវិច្ឆិកា ផ្នែកមួយចំនួននៃបណ្តារាជធានីខេត្តនៅភាគខាងក្រោមនឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម។
២-បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
សីតុណ្ហភាពអតិបរមា មាន ពី ២៨-៣០ °C
ចំពោះស្ថានភាពភ្លៀង ស្ទើរតែគ្មានទាំងស្រុង ។ បើមានក្នុងកម្រិតតិចតួចតែប៉ុណ្ណោះ ។
៣-តំបន់មាត់សមុទ្រ ៖
សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °c សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
បមធ្យម ទាំងរលកសម នៅថ្ងៃទី១៩-២២ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យម ព្រមទាំងរលកសមុទ្រ អាចមានកម្ពស់ ០,៥ – ១ម៉ែត្រ ។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើសូមសាធារណៈជនជ្រាបជាព័ត៌មាន ៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print