ព្រឹកមិញនេះ! លោក ​សួស​ យ៉ា​រ៉ា​ សមាជិករដ្ឋសភា បានចេញពីមន្ទីរពេទ្យរុស្ស៉ីហើយ ខណៈជាសះស្បើយពីជំងឺកូវីដ១៩

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា មានករណីវិជ្ជមានវីរុសកូវីដ–១៩ថ្មី ម្នាក់ និងជាសះស្បើយ២នាក់។

សេចក្តីប្រកាសព័ត៍មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកដែលបានជាសះស្បើយខាងលើនេះ គឺលោក សួស​ យ៉ា​រ៉ា​ អាយុ ៤៧ ឆ្នាំ​ ជាសមាជិករដ្ឋសភា​ និងជា​អ្នក​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ០៣ វិច្ឆិកា​កន្លងមក។ ចំណែកម្នាក់ទៀត គឺស្ត្រី​ជនជាតិ​ខ្មែរ​អាយុ ៣១ ឆ្នាំ​មាន​អាសយដ្ឋាន​ស្នាក់នៅ​ស្រុក​ចិត្ត​បុរី​ ខេត្តក្រចេះ​ ដែលបាន​ធ្វើដំណើរ​មកពី​ប្រទេស​ជប៉ុន​។

ក្រសួងសុខាភិបាល បានបញ្ជាក់ទៀតថា ពួកគាត់​ទាំងពីរ​នាក់​ខាងលើ​ បាន​ព្យាបាល​ជាសះស្បើយ​ ​ដោយ​ទទួល​បាន​លទ្ធផល​តេ​ស្ត​អវិជ្ជមាន​វីរុស​កូ​វី​ដ–១៩ ចំនួន ០២ លើក និង​ត្រូវ​បាន​អនុញ្ញាត ឲ្យចេញពី​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​។

គួរបញ្ជាក់ថា បច្ចុប្បន្នរហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវី១៩ សរុប ៣០៣ករណី ក្នុងនោះអ្នកជំងឺ២៩១បានជាសះស្បើយ។ ចំណែកអ្នកជំងឺ ដែលនៅសល់ កំពុងដាក់ឲ្យសម្រាកព្យាបាលនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ–សូវៀត៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print