កម្លាំងទាហានអង់គ្លេសបំផ្ទុះ​គ្រាប់បែកបន្សល់តាំងពីសម័យសង្គ្រាមលោកលើកទីពីរ

ចែករំលែក៖

ក្រុមជំនាញដោះមីនរបស់ទាហានជើងទឹកអង់គ្លេស​ កាលពីថ្ងៃទី​១៦ខែវិច្ឆិកាបានបំផ្ទុះគ្រាប់បែកបុកសម្រាប់ប្រឆាំង នាវាមុជទឹកដែលបន្សល់តាំងពីសម័យសង្គ្រាមលោកលើកទីពីរ។
គ្រាប់បែកបុក​ត្រូវបានក្រុមអ្នកមុជទឹកអង់គ្លេសប្រទះឃើញនៅថ្ងៃទី​១១ខែវិច្ឆិកា នៅបាតសមុទ្រ ជិតកំពង់ផែElizabeth II កោះGuernsey របស់អង់គ្លេស។ ក្រោយការហាមប្រាមនាវាឆ្លងកាត់នៅក្នុងបរិវេណ២០០ម៉ែត្រជុំវិញគ្រាប់បែកខាងលើ​ ក្រុមជំនាញក៏បានបំផ្ទុះតែម្តង​។ កម្លាំងផ្ទុះយ៉ាងខ្លាំងធ្វើឲ្យទឹកបាញ់យ៉ាងខ្ពស់ទៅលើអាកាស។
គ្រាប់បែកខាងលើសម្រាប់ប្រឆាំងនាវាមុជទឹកផលិតដោយអាមេរិក ដោយមានគ្រាប់រំសេវផ្ទុះរហូតដល់ទៅ១០០គីឡូក្រាម​។​គ្រាប់បែកនេះផលិតដើម្បីបំពាក់នៅលើ យន្តហោះចុះចតនៅលើនាវាផ្ទុកយន្តហោះ ហើយពេលទម្លាក់ចូលក្នុងទឹកវានឹងផ្ទុះក្នុងកម្រិតដែលបានកំណត់​។
កោះGuernsey និង Jersey គឺជាកោះដែលត្រូវក្រុមហ្វាស៊ីស អាល្លឺម៉ង់គ្រប់គ្រង​ក្នុងសម័យសង្គ្រាមលោកលើកទីពីរ។ កោះនោះត្រូវរបបហ្វាស៊ីសគ្រប់គ្រង​រយៈពេល​៥ឆ្នាំ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print