ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាល ខេត្តស្វាយរៀង អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្ន និងចូលរួមទាំងអស់គ្នាដើម្បីការពារខ្លួនព្រមទាំងក្រុមគ្រួសារ និងសហគមន៍ ពីជំងឺកូវីដ-១៩ ។
ការអំពាវនាវរបស់លោកអភិបាលខេត្ត
តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
បានធ្វើឡើងនៅ
ព្រឹកថ្ងៃពុធ ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្នុងពិធីចែកស្រូវពូជជូនប្រជាកសិករដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១២១គ្រួសារ មកពីឃុំចន្ទ្រា និងឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
ក្នុងឱកាសនោះលោកអភិបាលខេត្តបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់គ្រប់ពេលវេលានូវសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។
លោកបន្តថា រដ្ឋបាលខេត្តសូមសម្តែងនូវការសោកស្តាយចំពោះការបាត់បង់ និងខូចខាតផលដំណាំកសិផល សត្វពាហន: ជាមួយបងប្អូនប្រជាកសិករដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនារយះពេលកន្លងមកជាពិសេសនៅឃុំចន្ទ្រា និងឃុំទួលស្តី ស្រុកចន្ទ្រា។
តាមរយៈ នាយ ឧត្តមសេនីយ មុឹង សំផន ប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា ដែលបាននាំយកនូវពូជស្រូវ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ដែលរៀបចំពិធីនេះឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់នៅថ្ងៃនេះ។
សូមបញ្ជាក់ថា
អំណោយស្រូវពូជរបស់សម្តេចតេជោដល់ប្រជាពលរដ្ឋ១២១គ្រួសារ ក្នុងមួយគ្រួសារ១០០គីឡូក្រាម និងថវិកា២ម៉ឺនរៀលដែលជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពជា៕
ដោយ៖ យឹម សុថាន