ប៉ូលិសថៃប្រើប្រាស់រថយន្តបាញ់ទឹកទៅលើក្រុមបាតុករដែលប៉ុនប៉ងសម្រុកចូល​រដ្ឋសភា​

ចែករំលែក៖

កម្លាំងប៉ូលិសនិងក្រុមបាតុករ​បានប៉ះទង្គិចគ្នា​នៅមុខរដ្ឋសភាថៃ ក្នុងពេលក្រុមតំណាងរាស្ត្រកំពុងតែប្រជុំ​ស្តីពីការកែទម្រង់រដ្ឋធម្មនុញ្ញ។
តាមសារព័ត៌មាន CNA នៅថ្ងៃទី​១៧ខែវិច្ឆិកា​ ក្រុមបាតុករថៃ​បានពាក់មួកការពារ​ និងសម្ភារការពារផ្សេងទៀត ព្យាយាមឆ្លងរបង​ការពារ​ ជុំវិញរដ្ឋសភាដែលកំពុងប្រជុំ​។ ក្រុមបាតុករបានគប់គ្រាប់បែកផ្សេងទៅលើកម្លាំងប៉ូលិសទៀតផង ។
កម្លាំងប៉ូលិសក្នុងទីក្រុង​បាងកកបានហាមប្រាមពលរដ្ឋចូលកៀក ក្នុងបរិវេណ​៥០ម៉ែត្រជុំវិញ​រដ្ឋសភា​។ ​ ប៉ុន្តែក្រុមបាតុករបានព្យាយាមឆ្លងរបងការពារ​​ ក៏ត្រូវកម្លាំងប៉ូលិស រារាំង​ដោយបាញ់ទឹកដាក់​ ។ ជាមួយគ្នានេះ រថយន្តសង្គ្រោះជាច្រើន​ត្រៀមបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យ​។
តាមប្រភពព័ត៌មាន​ពីមជ្ឈមណ្ឌលសុខាភិបាលទីក្រុងបាងកកបានឲ្យដឹងថា មានមនុស្ស​៤១នាក់រងរបួស ពាក់ព័ន្ធនឹងការធ្វើបាតុកម្ម ។ ក្នុងចំណោមអ្នករងរបួស មាន ១២នាក់របួសដោយឧស្ម័នបង្ហូរទឹកភ្នែក និង​៥នាក់ទៀតរបួសដោយគ្រាប់កៅស៊ូ​។
ជាមួយគ្នានេះកម្លាំងប៉ូលិស បានច្រានចោលព័ត៌មានថាបានបាញ់គ្រាប់ពិតទៅលើក្រុមបាតុករ​។ ក្រៅពីការប៉ះទង្គិចជាមួយប៉ូលិស ក្រុមបាតុករក៏បានប៉ះទង្គិចជាមួយក្រុមបាតុករផ្សេងទៀតដែលគាំទ្រ ព្រះមហាក្សត្រ​ថៃផងដែរ។
បាតុកម្មនៅថៃបានផ្ទុះឡើងតាំងពីដើមខែកក្កដា​ឆ្នាំ​២០២០ មកទល់ពេលនេះ​ ក្នុងគោលដៅទាមទារឲ្យនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចាចុះចេញពីតំណែង​ ក៏ដូចជាកាត់បន្ថយអំណាច​របស់ព្រះមហាក្សត្រ​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print