យោធភូមិភាគ៥បំពាក់ឋានន្តរសក្កិដល់មន្ត្រីយោធានឹងផ្លាស់ប្ដូរមុខតំណែង

ចែករំលែក៖

ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ បានប្រារព្ធពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងនិងបំពាក់ឋានន្តរស័ក្តិជូននាយទាហានក្នុងយោធភូមិភាគទី៥ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ តំណាងដ៏ខ្ពង់ខ្ពស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។
អញ្ជើញចូលរួមមាននាយករងទីចាត់ការព្រំដែនអគ្គបញ្ជាការ។
នាយការិយាល័យទី១និងនាយការិយាល័យព្រំដែនកងទ័ពជើងគោក។
មេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យយោធភូមិភាគទី៥។

មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១-៥២-៥៣ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន​ ពោធិ៍សាត់ កងការពារព្រំដែនលេខ៥០១-៥០២-៥០៣-៥០៤
មេបញ្ជាការអង្គភាពចំណុះយោធភូមិភាគទី៥ នៅសាលប្រជុំធំយោធភូមិភាគ។

លោក ឯក សំអូន បានប្រគល់សេចក្តីសម្រេចមុខងារជូននាយទាហានចំនួន នាក់និងបានបំពាក់ឋានន្តរស័ក្តិជូននាយទាហានចំនួន ២នាក់ ក្នុងនោះឧត្តមសេនីយ៍ត្រី ២នាក់ និងប្រកាសមុខងារ១១១នាក់។

មានប្រសាសន៍សំណេះសំណាលលោកឯក សំអូន បានលើកកោតសរសើរដល់ការបំពេញភារកិច្ចកន្លងមកសម្រេចបានល្អ ហើយក៏បានកងទ័ពជើងគោក អគ្គមេបញ្ជាការ ក្រសួងការពារជាតិនិងប្រមុខរាជរដ្ឋាភិបាលផ្តល់ទំនុកចិត្ត តែងតាំងផ្លាស់ប្តូរមុខងារថ្មីនិងផ្តល់ឋានន្តរស័ក្តិជូនដល់នាយទាហានយើងនាពេលនេះដែលជានាយទាហានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ។
ស្នើបន្តគោរពនិងអនុវត្តឱ្យបានម៉ឺងម៉ាត់រាល់បទបញ្ជា សារាចរ​ សេចក្តីណែនាំរបស់ថ្នាក់លើ។
ត្រូវមានភាពស្មោះត្រង់ដាច់ខាតជាមួយជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរាដ្ឋាភិបាលស្របច្បាប់។
ត្រូវខិតខំប្រឹងប្រែងការងារលើគ្រប់វិស័យ ពិសេសការងារហ្វឹកហ្វឺនរៀនសូត្រដើម្បីលើកកម្ពស់សមត្ថភាពកងទ័ពចូលរួមចំណែកថែរក្សាសុខសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍប្រទេសជាតិ។
ត្រូវរួមគ្នាសាមគ្គីភាពឯកភាពផ្ទៃក្នុងល្អ មានតម្លាភាពដោះស្រាយជម្នះរាល់ភាពអសកម្ម។
មានទំនាក់ទំនងសហការល្អចេះដោះស្រាយរួមគ្នាទប់ស្កាត់រាល់បទល្មើស ក្តាប់ឱ្យបានទាន់ពេលសភាពការណ៍និងចេះរាយការណ៍សុំយោបល់ថ្នាក់លើ។
ចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព កងទ័ពដាច់ខាតមិនឱ្យមានការសេពនិងជួញដូរគ្រឿងញៀននិងបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩កុំឱ្យរីករាលដាលចូលសហគមន៍៕

ដោយ៖ សូរិយា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print