ខេត្តព្រះវិហារ៖ នគរបាលស្រុកសង្គមថ្មីបានចុះចាប់ឃាត់ខ្លួនជនសង្ស័យ ដែលត្រូវជាឪពុកចុងរបស់កុមារី២នាក់បងប្អូន ពីបទចាប់រំលោភសេពសន្ថវៈ យកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជីដូនក្មេងស្រីរងគ្រោះ។
ការឃាត់ខ្លួនបុរសស្រេកឃ្លានតណ្ហាខាងលើនេះបានប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិអង្រ្គង ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំរណសិរ្សបានឲ្យដឹងថាជនសង្ស័យត្រូវជាឪពុកចុងកុមារីទាំងពីរនាក់ មានឈ្មោះ ក្អើយ ប៊ឿ ប្រពន្ធឈ្មោះ សួន ស្រីម៉ុំ មានទីលំនៅ រស់នៅភូមិអង្រ្គង ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។
តាមការរៀបរាប់របស់កុមារីរងគ្រោះទាំងពីរនាក់បងប្អូន ទី១មានឈ្មោះ .ស.ន អាយុ១៣ឆ្នាំ និងប្អូនស្រីទី២ឈ្មោះ ហ.ណ អាយុ១០ឆ្នាំ បានប្រាប់ពីទង្វើឪពុកចុងបានចាប់រំលោភសេពសន្ថវៈទៅលើពួកនាងៗតាំងពីនាងបងអាយុ៩ឆ្នាំមកម្ល៉េះ ។រាល់ការរំលោភសេពសន្ថវ:ម្តងៗ ឪពុកចុងតែងគំរាមសម្លាប់ពួកនាង មិនឲ្យទម្លាយរឿងនេះប្រាប់អ្នកណាដឹង បើបែករឿងគាត់នឹងសម្លាប់ពួកនាងចោល។
នាងបានប្រាប់ទៀតថាឪពុកចុងមានឈ្មោះ ក្អើយ ប៊ឿ បានចាប់រំលោភនាង តាំងពីនាងមានអាយុ៩ឆ្នាំមកម្ល៉េះឥឡូវកុមារីអាយុ១៣ឆ្នាំហើយ ទើបបែកការ ដោយសារតែនាងទ្រាំពុំបានពីការធ្វើបាបរបស់ឪពុកចុង និងភ័យខ្លាចការគំរាមសម្លាប់ ទើបនាងបានរត់ទៅផ្ទះយាយ និងប្រាប់យាយពីទង្វើឪពុកចុងចាប់រំលោភពួកនាង។
បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងជនសង្ស័យខាងលើដើម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារចាត់ការតាមច្បាប់៕
ដោយ÷ប្រាថ្នា