វីរៈបុរសអុីរ៉ង់ Ali Daei ជឿជាក់ថាកីឡាករ Cristiano Ronaldo នឹងបំបែកកំណត់ត្រារបស់លោកសម្រាប់ក្រុមជម្រើសជាតិ

ចែករំលែក៖

ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថា អតីតវីរៈបុរសរបស់អុីរ៉ង់ កីឡាករ Ali Daei បាននិយាយថា គាត់ជឿជាក់ថាកីឡាករ Cristiano Ronaldo នឹងវ៉ាដាច់កំណត់ត្រាក្នុងនាមជាកីឡាករស៊ុតបញ្ចូលទីឲ្យជម្រើសជាតិរបស់គាត់។

កីឡាករ Cristiano Ronaldo បានខិតទៅជិតកំណត់ត្រារបស់លោក Ali Daei ក្នុងការរកគ្រាប់បាល់បញ្ចូលទីសម្រាប់ក្រុមជម្រើសជាតិរបស់គាត់។ Ali Daei ស៊ុតបាល់បញ្ចូលទីបាន១០៩គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន១៤៩ប្រកួតសម្រាប់ក្រុមជម្រើសជាតិអុីរ៉ង់ ខណៈដែល Ronaldo បច្ចុប្បន្នរកបាន ១០២គ្រាប់ ក្នុង១៦៨ប្រកួត ពោលគឺសល់តែ៧គ្រាប់ទៀតប៉ុណ្ណោះនឹងតាមទាន់កំណត់ត្រានេះ

លោក Ali Daei ត្រូវបានគេដកស្រង់សំដីរបស់លោកថា ខ្ញុំនឹងអបអរសាទរគាត់ដោយផ្ទាល់។ Ronaldo បានរកគ្រាប់បាល់បាន១០២គ្រាប់ជាមួយព័រទុយហ្គាល់ មិនយូរប៉ុន្មានគាត់នឹងឈ្នះកំណត់ត្រារបស់ខ្ញុំ

លោក Ali Daei បានបន្ថែមទៀតថា វាពិតជាកិត្តិយសណាស់សម្រាប់ខ្ញុំប្រសិនបើកីឡាករដែលមានសមត្ថភាពខ្ពស់អាចផ្តួលកំណត់ត្រារបស់ខ្ញុំ។ Ronaldo គឺជាកីឡាករឆ្នើមម្នាក់មិនត្រឹមតែសម័យនេះប៉ុណ្ណោះទេ ប៉ុន្តែគាត់គឺជានិមិត្តរូបកីឡាបាល់ទាត់ទៅថ្ងៃអនាគត 

សម្រាប់ការប្រកួតជាមួយក្រូអាតកាលពីយប់មិញ ក្រុមព័រទុយហ្គាល់បានឈ្នះក្រុមក្រូអាតក្នុងលទ្ធផល ៣ទល់២ ប៉ុន្តែតារាឆ្នើម Cristiano Ronaldo មិនមានឱកាសរកគ្រាប់បាល់ឲ្យជម្រើសជាតិបន្ថែមទៀតនោះទេ ៕ដោយ៖ភារៈ

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print