ដោយសារតែឥទ្ធិពលនៃការឆ្លងរាលដាលកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការហោះហើរទាំងអន្តរជាតិនិងក្នុងស្រុក ។ ប៉ុន្តែនៅក្នុងប្រទេសជាច្រើនដែលមិនមានការឆ្លងក្នុងសហគមន៍ មានជើងហោះហើរក្នុងស្រុកច្រើន ។ បច្ចុប្បន្នជើងហោះហើរនៅក្នុងប្រទេសវៀតណាមឈរលំដាប់ទីពីរលើពិភពលោកស្តីពីការហោះហើរច្រើនបំផុត។ តាមសារព័ត៌មាន OAG Aviation Worldwide Ltd បានផ្សាយថាជើងហោះហើរនៅក្នុងស្រុក ចាប់ផ្តើមដំណើរការកាន់តែច្រើន ។ ក្នុងចំណោមជើងហោះហើរក្នុងស្រុកដែលមមាញឹកបំផុតលើពិភពលោក គឺស្ថិតនៅក្នុងតំបន់អាស៊ី។ កូរ៉េខាងត្បូងគឺជាប្រទេសដែលមាន ជើងហោះហើរក្នុងស្រុកច្រើនបំផុតរវាងទីក្រុងសេអ៊ូល ទៅកាន់កោះJeju ។ នៅក្នុងខែវិច្ឆិកា មានដល់ទៅ១,៣លាននាក់ធ្វើដំណើរតាមជើងហោះហើរក្នុងស្រុក រវាង Jeju – Seoul។ ក្រៅពីនេះនៅមានជើងហោះហើរចំនួន១០ ដែលមមាញឹកបំផុតក្នុងដំណាក់កាលនៃការឆ្លងកូវីដ-១៩។ ជាមធ្យមមានអ្នកធ្វើដំណើរ៤៨ពាន់នាក់ក្នុងមួយថ្ងៃ។ ក្នុងចំណោមផ្លូវហោះហើរមមាញឹកបំផុត បន្ទាប់ពីទីក្រុងJeju – Seoul នៅមានទីក្រុងហូជីមិញ និងហាណូយ ឈរលំដាប់ទីពីរលើពិភពលោកដោយមានអ្នកដំណើរ ដល់ទៅ 892.800 នាក់ក្នុងខែវិច្ឆិកា។ លំដាប់ទី៣ គឺ ជើងហោះហើរទីក្រុងប៉េកាំង និងសៀងហៃ មានអ្នកធ្វើដំណើរ768.184 នាក់៕