សមត្ថកិច្ច នឹងបញ្ជូនជនសង្ស័យ​ដែល​បំផ្លាញ​រូបសំណាកជាង​១០​អង្គ លើ​ភ្នំ​ប្រសិទ្ធ ទៅ​តុលាការ

ចែករំលែក៖

ភ្នំពេញ ៖ ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​១៨ វិច្ឆិកា​ ឆ្នាំ២០២០នេះ សមត្ថកិច្ច​បានបញ្ជូន បុរស​ម្នាក់​ ក្នុងចំណោមគ្នាគេ២នាក់ ដែល​បាន​បំផ្លាញ​រូបសំណាក​នៅលើ​ភ្នំ​ប្រសិទ្ធ ក្នុង​បរិវេណ​វត្តភ្នំ​ប្រសិទ្ធ​ត្រៃ​ត្រឹ​ង្ស​កាល ទៅ​តុលាការ​​។ នេះជាករណី​ធ្វើ​ឲ្យ​ខូចខាត​បូជនីយដ្ឋាន​សាសនា​។ ​បើតាម​អធិការ​ស្រុក​ពញាឮ លោក ដួង តេង​សង្ស័យថា ជនសង្ស័យ​មាន​ស្មារតី​មិន​នឹងនរ បន្ទាប់ពី​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ​។ ដោយឡែកម្នាក់ទៀតមិនពាក់ព័ន្ធក្នុងបទល្មើសនេះ។

លោក អធិការ ដួង តេង បានថ្លែងប្រាប់​អ្នកសារព័ត៌មាន ក្នុងស្រុកថា៖ ជនបង្ក​ហេតុ​ឈ្មោះ គង់ សំណាង បាន​ជួល​ឡាន​ដើម្បី​ឡើងលើ​ភ្នំ​ប្រ​សិទ្ធ​កាលពី​ថ្ងៃទី​១៧ វិច្ឆិកា​នេះ​។ ជនសង្ស័យ​ទំនងជា មាន​ស្មារតី​មិន​នឹងនរ ព្រោះ​ជនបង្ក​ហេតុ​មាន​បញ្ហា​ជា​ប្រពន្ធ​និង​មាន​ក្លិន​ស្រា​ជាប់​ខ្លួន​ ស្រវឹងរហូត។ លោកបន្តថា៖

«​គាត់​អាចមាន​បញ្ហា​ខួរក្បាល ប៉ុន្តែ​យើង​មិនមាន​លិខិតបញ្ជាក់​ពី​ពេទ្យ​អី​ទេ គ្រាន់តែ​សន្និដ្ឋាន​ប៉ុណ្ណោញ។ ព្រោះ​ពេល​ជិះ​តាក់ស៊ី​ហ្នឹង គឺ​បាន​ឈ្លោះ​គា្ន​មួយ​ប្រពន្ធ ហើយ​តាក់ស៊ី​អត់​ដឹង​រឿង​អី ក៏​ចេះតែ​ដឹក​ទៅ​។ បុរស​ហ្នឹង គាត់​ចង់ទៅ​អុច​ធូប​លើ​ភ្នំ តាក់ស៊ី​ក៏​ដឹក​ទៅ ហើយក៏​ចូល​កន្លែង​ប្រាសាទ​ហ្នឹង ហើយ​ក៏​វាយបំផ្លាញ​រូបសំណាកនៅ​កន្លែង​នោះ​តែម្ដង​»​។ សមត្ថកិច្ច​និង​ព្រះរាជអាជ្ញា​គ្រោង​នឹង​បញ្ជូន បុរស​ម្នាក់នេះ​ទៅ​តុលា​នៅ​រសៀល​នេះ​ចាត់ការបន្តតាមនីតិវិធី ។

ជាមួយគ្នា ដែរ លោកអធិការបានបញ្ជាក់ថា ៖ នៅកន្លែងកើតហេតុ គឺឃាត់មនុស្ស ២ នាក់ ជនបង្កហេតុ និងម្ចាស់ឡានឈ្នួល ។ ប៉ុន្តែក្រោយពីសាកសួរ ឃើញថាជនបង្ក ហេតុមានតែម្នាក់ទេ ចំណែកម្ចាស់ឡាន ឈ្នួល គឺមិនជាប់ពាក់ព័ន្ធឡើយ។

តាមរបាយការសមត្ថកិច្ច បានបញ្ជាក់អោយដឹងថា៖ រូបសំណាកនិង សម្ភារៈ ដែល រង ការបំផ្លាញ មាន រូបសំណាកព្រះ នាង គ្រប់ល័ក្ខណ៍ , រូបសំណាកព្រះ នាងពៅ , រូបសំណាកកុមារ ពេជ្រ , រូបសំណាក ព្រះអង្គ ចេក , ព្រះ ក្លស្ស ៣, រូបសំណាកព្រះ នាង ទេពប្រណម្យ ៤ និងសម្ភារៈ ក្នុងបរិវេណ វត្ត ជាច្រើនទៀត។
សូមបញ្ជាក់ថា៖ ជនសង្ស័យបើគ្មានសំបុត្រពេទ្យ អាចប្រឈមនិងការផ្តន្ទាទោស ខណៈជាទមិឡឥតសាសនា មកបំផ្លាញរូបសំណាកនិង សម្ភារៈ បូរាណយ៉ាងច្រើននោះ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print