Mike Tyson បង្ហើបថា៖ ចង់ប្រកួតជាមួយនឹងអ្នកប្រដាល់មិនដែលចាញ់ Floyd Mayweather តាំងតែពីគេមិនទាន់ចូលនិវត្តន៍មកម្ល៉េះ

ចែករំលែក៖

អន្តរជាតិ៖ នាពេលថ្មីៗនេះ លោកMike Tyson អ្នកប្រដាល់ជើងចាស់ បានសារភាពថាខ្លួនប្រាថ្នា ចង់ប្រកួតជាមួយនឹងអ្នកប្រដាល់មិនដែលចាញ់ Floyd Mayweather ។

ជារឿយៗ កីឡាករMike និង Mayweather ត្រូវធ្លាប់បានប្រកួតនៅក្នុងសង្វៀនប្រដាល់តែមួយ ហើយអ្នកទាំងពីរ ត្រូវបានគេចាត់ទុកថាអ្នកប្រដាល់ល្អបំផុតដែលមិនធ្លាប់មាន នៅក្នុងវិស័យកីឡាប្រដាល់សកលនេះ ។ អ្នកប្រដាល់វ័យ៥៤ឆ្នាំរូបនេះ បានបន្តទៀតថា វាជារឿងមួយដែលគួរឱ្យសោកស្ដាយណាស់ ដែល Mayweather មិនដែលប្រកួតប្រភេទទម្ងន់ធ្ងន់ បើស្ថិតនៅក្នុងប្រភេទទម្ងន់ដូចគ្នានោះ រូបគេនឹងមានឱកាសជួប Floyd Mayweather ។

លោក Mike Tyson នៅក្នុងបទសម្ភាសន៍ជាមួយលោក Steve Farhood នៅក្នុងកម្មវិធី ShoBox ត្រូវបានគេសួរថា តើអ្នកប្រដាល់រូបណាដែលរូបគេចង់ជួប? Tyson បានឆ្លើយតបភ្លាមៗថា រូបគេចង់វ៉ៃជាមួយ Floyd Mayweather ។ Mike Tyson បានប្រាប់កាសែត Wall Street Journal ថា“ ជាការពិតណាស់ ពួកយើងមិនអាចប្រកួតគ្នាបានទេ ដោយសារតែទម្ងន់ខុសគ្នា ។

គួរបញ្ជាក់ថា កាលពីប៉ុន្មានឆ្នាំមុន Mike Tyson ក៏ធ្លាប់បោះពាក្យមួយឃ្លាទៅដល់ Floyd Mayweather ថារូបគេនឹងដាក់ Floyd ឱ្យដេកតែម្ដង ប៉ុន្តែពេលនោះ Floyd Mayweather មិនមានប្រតិកម្ម ឬឆ្លើយតបនឹង Mike Tyson វិញនោះទេ ៕

Mike Tyson ខោខ្មៅ

Floyd Mayweather និង Mike Tyson

Floyd Mayweather ខោពណ៌ទឹកមាសលាយខ្មៅ   

Floyd Mayweather ខោខ្មៅ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print