ខេត្តកំពង់ចាម៖ អំពេីឃាតកម្មដ៏សាហាវនិងរន្ធត់មួយបានកើតឡើងនៅក្នុងឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាវេលាម៉ោងប្រមាណ៩យប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយជនល្មេីស
បានយកកំបិតខ្វែវទៅអារ.កសម្លាប់ក្មេងយ៉ាងសាហាវព្រៃផ្សៃបំផុត ។
ប៉ុន្តែក្រោយកើតហេតុជនដៃដល់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ ក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកំពង់ចាម ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ប៉ូ នីង ហៅ ប៉ូច រស់នៅភូមិទួលរកា ឃុំរអាង ស្រុកកំពង់សៀម ។
ពេលកម្លាំងសមត្ថកិច្ចចុះទៅដល់ ជនសង្ស័យរូបនេះបានទាញកាំបិតខ្វែវដេញកាប់កម្លាំងនគរបាល និងកម្លាំងប្រជាការពារយើងបណ្តាលឱ្យត្រូវប្រជាការពារម្នាក់ឈ្មោះស្រឺន ណៃហ៊ត់ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិពង្រ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម១កាំបិតចំខ្នងរងរបួសជាទម្ងន់។
ចំណែកក្មេងរងគ្រោះដែលត្រូវឃាតកខាងលើនេះអារ.កសម្លាប់ឈ្មោះប៊ុនថុន សុខចំរើន ភេទប្រុស អាយុ១១ខែ(ត្រូវជាក្មួយចិញ្ចឹម) មានទីលំនៅជាមួយគ្នានឹងឃាតក។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានអារ.កក្មេងអាយុ១១ខែនេះប្រាកដមែន មូលហេតុដោយសារខ្លួនខឹងបងថ្លៃស្តីបន្ទោសឲ្យ និងធ្លាប់ធ្វេីការងារក្រៅប្រទេសមានប្រេីប្រាស់សារធាតុញៀនទៀតផង។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនល្មេីសបញ្ជូនទៅអធិការដ្ឋានដេីម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ វណ្ណៈ