កីឡាករវាយតឺន្នីសជើងខ្លាំង Dominic Thiem បានក្លាយជាបុរសដំបូងគេដែលបានឈានចូលវគ្គ៤ ចុងក្រោយនៃព្រឹត្តិការណ៍វាយតឺន្នីស ATP Finals នៅទីក្រុងឡុង។
កីឡាករអូទ្រីសបានផ្តួលកីឡាករជើងខ្លាំង Rafael Nadal ក្នុងលទ្ធផល៧-៦ (៩-៧) ៧-៦ (៧-៤) នៅក្នុងការប្រកួតដែលមានលទ្ធផលល្អសម្រាប់ជ័យជម្នះលើកទី ២ របស់គាត់នៃព្រឹត្តិការណ៍ ATP Finals នៅក្នុងទីលាន O2 Arena ក្នុងទីក្រុងឡុង ប្រទេសអង់គ្លេស។
Rafael Nadal មាន២ពិន្ទុក្នុងការប្រកួតវគ្គទី១ ប៉ុន្តែមិនអាចយកឈ្នះDominic Thiem ដើម្បីដណ្ដើមបានជ័យជម្នះលើពិន្ទុប្រកួតទី៥របស់គេបានឡើយ។ ជ័យជម្នះរបស់ Dominic Thiem ត្រូវបានធានាសុវត្ថិភាពស្របពេលដែលកីឡាករ Stefanos Tsitsipas បានផ្តួល Andrey Rublev ។
ចំណែកម្ចាស់ការពារតំណែងជើងឯក Tsitsipas បានឆ្លងផុតពីការប្រកួតខណៈដែលរូបគេបានយកឈ្នះ ៦-១ ៤-៦ ៧-៦ (៨-៦) ក្នុងការប្រកួតមួយផ្សេងទៀតនៅទីក្រុងឡុង ឆ្នាំ២០២០នេះ។ Tsitsipas នឹងប្រកួតជាមួយ Nadal នៅថ្ងៃព្រហស្បតិ៍នេះជាមួយអ្នកឈ្នះចូលរួមជាមួយDominic Thiem នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈ Rublev ត្រូវបានជម្រុះចោលបន្ទាប់ពីចាញ់លើកពីពីរ ។
ជ័យលាភីរបស់ Dominic Thiem ទៅលើកីឡាករNadalដែលឈ្នះពានរង្វាន់២០ សម័យកាលបាននិយាយថា “វាគឺជាការប្រកួតដ៏អស្ចារ្យមួយពីចំណុចទីមួយដល់ចំណុចចុងក្រោយ។ ខ្ញុំពិតជាមានសំណាងណាស់ដែលបានទទួលជ័យជម្នះក្នុងសិតទី១ បន្ទាប់ពីត្រូវប្រកួត ៥-២” ខ្ញុំមានអារម្មណ៍ថាការប្រកួតនេះមានកំរិតខ្ពស់។ បរិយាកាសនឹងប្រែប្រួលប្រសិនបើមានអ្នកគាំទ្រនៅលើទីលាន។ យើងបានបង្ហាញនូវកម្មវិធីដ៏ល្អមួយសម្រាប់អ្នកដែលទស្សនាតាមកញ្ចក់ទូរទស្សន៍” ៕
ដោយ៖ភារៈ