គ្រោះអគ្គិភ័យកេីតឡេីងទាំងព្រឹកព្រលឹមនៅក្រុងបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅព្រឹកព្រលឹមថ្ងៃទី​១៩​ ខែ​វិច្ឆិកា ឆ្នាំ​២០២០ វេ​លាម៉ោងប្រមាណ៧និង០០នាទី​ មានគ្រោះអគ្គិភ័យមួយបានកេីតឡេីងនៅក្នុងលំនៅឋានប្រជាពលរដ្ឋស្ថិត​ក្នុងក្រុមទី១ ភូមិចំការឫស្សី​ សង្កាត់​ព្រែក​ព្រះស្តេច​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​ដែល​មានម្ចាស់លំនៅឋានឈ្មោះ​ ពិន​ សម្បត្តិ​ ភេទ​ស្រី​ អាយុ៦៧ឆ្នាំ​ ។

តាមបទបញ្ជាភ្លាមៗរបស់លោកឧត្តមសេនីយ៍ត្រី​ សាត​ គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ​បា​ល​​​​ខេត្តបាត់ដំបង​ លោកឧត្តមសេនីយ៍ត្រី​ ស៊ី​ន​ ឃ​ន​ ស្នងការរងទទួលដឹកនាំផែនការងារអគ្គិភ័យ​បាន​ដឹកនាំកម្លាំងចុះបំពេញបេសកកម្មពន្លត់អគ្គិភ័យនេះដោយ​មានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាន​ របស់អធិ​ការដ្ឋាននគរបាលស្រុកសង្កែ​និងរថយន្តរបស់ក្រុមហ៊ុនឯកជនផង​ ដែលរហូតមកដល់ម៉ោង៨​និង៣០​នាទីព្រឹកដដែលនេះ​ អគ្គិភ័យត្រូវបានរលត់ទាំងស្រុង។

ជុំវិញគ្រោះអគ្គិភ័យនេះ​មិនបានបណ្តាលឱ្យរង​គ្រោះថ្នាក់ដល់មនុស្សនោះទេ​ ប៉ុន្តែលំនៅឋានទំហំបណ្តោយ១៥ម៉ែត្រនិងទទឹង៨ម៉ែត្រ​រួមទាំងទ្រព្យសម្បត្តិផងត្រូវអគ្គិភ័យលេបត្របាក់​អស់ទាំងស្រុ​ង​ ។ ជនរងគ្រោះសន្និដ្ឋានដោយខ្លួនឯងថា​ គ្រោះអគ្គិភ័យដែលកេីតឡេីងក្នុងលំនៅឋានរបស់គាត់គឺអាចបណ្តាលពីការឆ្លងចរន្តអគ្គិសនី។

មហាជននៅទីកន្លែងកេីតហេតុលេីកយោបល់ថា​ សំណាងហេីយ​បេីគ្រោះអគ្គិភ័យនេះមិនមានការជួយអន្តរាគមន៍បានទាន់ពេលវេលាពីសមត្ថកិច្ចជំ​នាញទេនោះ​ អគ្គិភ័យនឹងឆ្លងរាលដាលបន្ត​ទៅ​លំនៅឋានក្បែរនោះ​ ហេីយទីនោះជាទីកន្លែ​ង​ដែលពលរដ្ឋលោកប្រកបអាជីវកម្មលក់និងស្តុកហ្គាសនៅ​ក្បែរគ្នា។

លោកឧត្តមសេនីយ៍ត្រី​ ស៊ី​ន​ ឃន​ បានឃេីញទិដ្ឋភាពបែបនេះ​ហេីយលោកនឹងពិនិត្យ​ រួចធ្វេី​សេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំស្នងការ​ អនុវ​ត្តនៅពេលបន្ទាប់៕
ដោយ៖ ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print