បុរសម្នាក់ចូលមកម៉ាស្សាសម្រួលសរសៃដែលចុករោយស្រាប់តែសន្លប់ស្តូកស្តឹង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូចូលមកម៉ាស្សាសម្រួលសរសៃនៅហាងម៉ាស្សាមួយកន្លែង ខណៈដែលកំពុងឱ្យនារីបម្រើការធ្វើម៉ាស្សានិងសម្រួលសរសៃស្រាប់តែបរសរូបនេះសន្លប់ស្តូកស្តឹងដោយមិនដឹងពីមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកសួរនាំ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចហាងម៉ាស្សាមួយកន្លែង(យីហោ98) តាមបណ្ដោយផ្លូវលេខ២៥៥ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីនារីបម្រើការនៅក្នុងហាងម៉ាស្សាបានប្រាប់ថា មុនកើតហេតុមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកYAMAHA FZ ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1BM-3158 បានចូលមកឲ្យរូបគាត់ម៉ាស្សា និងសម្រួលសរសៃ។ បន្ទាប់មកក៏បាននាំគ្នាដើរចូលទៅក្នុងបន្ទប់ ខណៈរូបគាត់កំពុងតែម៉ាស្សា និងសម្រួលសរសៃដោយគក់ និងច្របាច់ ស្រាប់តែបុរសរូបនេះសន្លប់ឈឹង ភ្លាមនោះរូបគាត់ស្មានតែជនរងគ្រោះដេកលក់ ដោយមិនបានចាប់អារម្មណ៍នោះទេ លុះដល់ម៉ោងកើតហេតគាត់បានដាស់ជនរងគ្រោះឲ្យងើបឡើងតែជនរងគ្រោះនៅតែមិនដឹងខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល រួចបានរាយការណ៍ជូនទៅសមត្ថកិច្ចចុះមកពិនិត្យភ្លាមៗ។
បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទំនាក់ទំនងហៅរថយន្តសង្គ្រោះបន្ទាន់ មកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាងដើម្បីទុកប្រគល់ជូនជនរងគ្រោះវិញនៅពេលក្រោយ៕ជ្រោយពេជ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print