ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសរសេរលិខិតមួយថ្លែងអំណរគុណដល់ លោកស្រី វេជ្ជបណ្ឌិត ឡូរ៉ង បារីល (Laurence Baril) នាយក វិទ្យាស្ថាន ប៉ាស្ទ័រ កម្ពុជា សម្រាប់ជំនួយដ៏ប្រពៃ ដែលបានផ្តល់ជូនកម្ពុជា ដើម្បីគាំទ្រដល់ការធ្វើតេស្តរកកូវីដ-១៩ លើមន្ត្រីរដ្ឋាភិបាលកម្ពុជា រួមទាំងរូបសម្តេច ក៏ដូចជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកា ដោយសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល។
នៅក្នុងលិខិតនោះសម្តេចបញ្ជាក់ថា៖ លោកស្រីវេជ្ជបណ្ឌិត ឡូរ៉ង់ បារីល.!
ខ្ញុំសរសេរលិខិតថ្លែងអំណរគុណនេះដើម្បីអរគុណលោកស្រី និងក្រុមការងាររបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា សម្រាប់ជំនួយដ៏ប្រពៃ ដែលពួកគាត់បានផ្តល់ជូន ដើម្បីគាំទ្រដល់ការធ្វើតេស្តរកកូវី-១៩ លើមន្ត្រីរដ្ឋាភិបាល កម្ពុជា រួមទាំងរូបខ្ញុំផ្ទាល់ ព្រមទាំងមនុស្សទាំងអស់ដែលជាប់ពាក់ព័ន្ធផ្ទាល់ និងដោយប្រយោល នៅក្នុង ព្រឹត្តិការណ៍ថ្ងៃទី៣ ខែវិច្ឆិកា ដោយសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល ។ កាយវិការនេះ ពិតជា បង្ហាញយ៉ាងច្បាស់នូវការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លារបស់លោកស្រី ក្នុងការធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បី
យកឈ្នះវិបត្តិសកលដែលពុំធ្លាប់មិនពីមុននេះ។ ទោះបីជាករណីកូវី៥-១៩ កំពុងកើនឡើងយ៉ាងឆាប់រហ័សនៅទូទាំងតំបន់ និងពិភពលោក ក៏ដោយ ខ្ញុំ ជឿជាក់ថា ដោយមានការគាំទ្រយ៉ាងខ្លាំងពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់លោកស្រី ប្រទេសកម្ពុជានឹងអាចឆ្លងផុតពីការគំរាមកំហែងរួមជាសកលនេះ។
ជាថ្មីម្តងទៀត តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសំដែងនូវអំណរគុណយ៉ាងស្មោះ ជួនចំពោះ លោកស្រី និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា សម្រាប់កិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ និងការគាំទ្រឥតប្រែប្រួល ផ្តល់ជូនអាជ្ញាធរកម្ពុជាពាក់ព័ន្ធ ក្នុងការប្រយុទ្ធនឹងជម្ងឺរាតត្បាតសកលនេះ ដើម្បីសុខុមាលភាពរបស់ប្រជាជន កម្ពុជាទាំងមូល។
សូមលោកស្រី ទទួលនូវការគោរពរាប់អានអំពីខ្ញុំ និងសូមប្រសិទ្ធិពរលោកស្រី ប្រកបដោយសុខ ភាពល្អ និងសូមឱ្យវិទ្យាស្ថាន ដ៏ល្បីល្បាញរបស់លោកស្រី កាន់តែទទួលបានជោគជ័យធំធេងបន្ថែមទៀត៕
ដោយ៖ សិលា