សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារឃាត់ខ្លួនជនជួញ​ដូរ​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​៦នាក់ជាបន្តបន្ទាប់នៅ​ចំណុច​ផ្សេង​គ្នា​

ចែករំលែក៖

រាជ​ធានី​ភ្នំពេញ​ ៖ កំលាំងសមត្ថកិច្ច​នគរ​បាល​ខណ្ឌ​ជ្រោយ​ចង្វារ​ឃាត់​ខ្លួនជន​សង្ស័យ​ជួញ​ដូរ​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ២នាក់កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ និងបានសហការជាមួយសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្រះចកបានឈានទៅឃាត់ខ្លួនបានជនសង្ស័យ ចំនួន​៤​នាក់​ត្រូវ​បាន​ជា​បន្ត​បន្ទាប់​ កាល​ពីពីរសៀល​ថ្ងៃ​ទី​៣០ មិថុនា ​ថ្ងៃ​ដដែល​នៅ​ចំណុច​ផ្សេង​គ្នា​។

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារបានឲ្យដឹងថា ជន​សង្ស័យ​ទាំង​៦​នាក់ដែលឃាត់ខ្លួនបានជាបន្តបន្ទាប់មាន ១.ឈ្មោះ​ផាន់ បឿន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​កម្មករ​ឡ​ឥដ្ឋ​ ស្នាក់​នៅ​ភូមិ​ចំបក់​មាស សង្កាត់​បាក់​ខែង ​, ២-ឈ្មោះ​ប៉ែន ឡោក ភេទ​ប្រុស អាយុ​២៤​ឆ្នាំ កម្មករ​ដូច​គ្នា ស្នាក់​នៅ​ភូមិ​ជាមួយ​គ្នា​, ៣-ឈ្មោះ​សាន រាជ ហៅ​យុទ្ធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ ស្នាក់​នៅ​ផ្ទះ​ជួល​ខណ្ឌ​ទួល​គោក​, ៤-ឈ្មោះ​ហុង សុខេន អាយុ​២០​ឆ្នាំ ស្នាក់​នៅ​សង្កាត់​បឹង​កក់​, ៥-ឈ្មោះ​គង់ ទ្រី អាយុ​២៩​ឆ្នាំ ស្នាក់​នៅ​សង្កាត់​បឹង​កក់​២ និង​៦-ឈ្មោះ​សូ សាម​ឌី ហៅ​បុក​ស័រ អាយុ​៣២​ឆ្នាំ មាន​ទី​លំនៅ​សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ​ (ជា​មេ​ខ្លោង​ជួញ​ដូរ​គ្រឿង​ញៀន)​។

បើតាមសម្តីរបស់ជន​សង្ស័យ​បាន​ប្រាប់​សមត្ថ​កិច្ចនគរបាលឲ្យដឹង​ថា ពួក​គេ​បាន​ទិញ​ថ្នាំ​ញៀន​ពី​ចំណុច​បឹងកក់ស្ថិតក្នុង​សង្កាត់​ស្រះ​ចក​ ក្រោយពេលទទួលបានចំលើយសារភាពរបស់ជន​សង្ស័យរួច​ហើយនោះ ទើបកំលាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារយើង នៅ​ម៉ោងជាង​៣​រសៀល ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ២០១៥ ថ្ងៃ​ដដែលបានចុះទៅ​សហការ​ជាមួយសមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​ស្រះ​ចក ចុះទៅ​តាម​ផ្លូវ​រទេះ​ភ្លើង​ឃាត់ខ្លួនបាន​ជនស​ង្ស័យ​បាន ចំនួន​៤​នាក់​ទៀត​ ព្រមទាំងដក​ហូតវត្ថុតាងមានគ្រឿងញៀនប្រភេទ​ម៉ា​ទឹកកក​សរុប​១៥​កញ្ចប់​ ​ថង់​សម្រាប់ច្រកគ្រឿងញៀន និង​ឧបក​រណ៍​ប្រើ​ប្រាស់​មួយ​ចំនួន​ទៀត។

ប្រភព​ពត៌មានពីសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារបាន​ឱ្យ​ដឹង​ថា កាល​ពីម៉ោង​១២:​៣០​នាទីរំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ មិថុនា កម្លាំង​នគរ​បាលល្បាត​ខណ្ឌ​ជ្រោយ​ចង្វារ​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​២​នាក់​កំពុង​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​កូរ៉េ​តាម​ផ្លូវ​ឆែក​ឆេរ​រក​​ឃើញ​ថ្នាំ​ញៀន​ម៉ា​ទឹកកក​១​កញ្ចប់ ហើយ​នាំ​ទៅ​សាក​សួរ​ ទើបឈានទៅឃាត់ខ្លួនបានបក្ខពួក និងមេខ្លោងជួញដូរគ្រឿងញៀនបាន៤នាក់ទៀត។

...

បច្ចុប្បន្នជនសង្ស័យទាំងអស់រួមនិងវត្ថុតាងទាំងអស់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print