នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥ មន្ត្រីកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានចុះពិនិត្យទីផ្សារក្នុងទឹកដីខណ្ឌពោធិសែនជ័យ ដឹកនាំដោយលោក ទិត្យ សុខហុីម អនុប្រធានសាខាទទួលបន្ទុកទីផ្សារ និងសហការជាមួយក្រុមការងារមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ។
លោក ឃុន សុីម៉ន ប្រធានកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានអោយដឹងថា:ការពិនិត្យទីផ្សារ នឹងកំណត់នូវបញ្ហាសុខភាព គុណភាព សុវត្ថិភាព នឹងអនាម័យ ភាពសមស្របស្តង់ដារនៃម្ហូបអាហារ។
លោក ឃុន សុីម៉ន បញ្ជាក់ថា យើងទប់ស្កាត់បង្ក្រាបរាល់ការលួចនាំចូលនូវទំនិញ ចំណីអាហារ មានជាតិពុល ខូចគុណភាព ឬផុតកំណត់ការប្រើប្រាស់ដើម្បីការពារដល់សុខភាពប្រជាពលរដ្ឋ។
...