ភ្នំពេញ៖ មនុស្សប្រុសស្រីចំនួន២នាក់បានរងរបួសត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ ខណៈកំពុងជិះម៉ូតូឌុបគ្នាត្រូវរថយន្តRAV4បេីកបរដោយនារីជនជាតិឥណ្ឌាម្នាក់បេីកបុកខ្ទាតប្រហែល៣០ម៉ែត្រ រួចរថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏បន្តទៅបុករ៉ឺម៉កដឹកអេតចាយដែលចតស្ងៀមបណ្តាលឲ្យរងការខូចខាត។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវសួនច្បារដ្ឋសភា ត្រង់ចំណុចមុខរដ្ឋសភា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញម៉ូតូម៉ាកFZ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FA- 5864 បេីកបរដោយបុរសម្នាក់និងរួមដំណើរជាមួយនារីម្នាក់ទៀតធ្វេីដំណេីរ
ក្នុងទិសដៅពីត្បូងទៅជេីង ខណៈមកដល់ចំណុចកេីតហេតុក៏បើកឆ្លងផ្លូវមកខាងឆ្វេង។ ចំណែកផ្លូវម្ខាងទៀតនោះក៏មានរថយន្តម៉ាកRAV4 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AY-3720 បេីកបរដោយស្ត្រីជនជាតិឥណ្ឌាម្នាក់រួមដំណេីរជាមួយប្តីនិងកូនតូចម្នាក់ទៀតធ្វេីដំណេីរពីជេីងទៅត្បូងក្នុងល្បឿនលឿនក៏ជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់។
ប្រភពដដែលបានបន្តថា បន្ទាប់មករថយន្តមិនទាន់អស់ល្បឿនក៏បន្តទៅបុករ៉ឺម៉កដឹកអេតចាយដែលចតស្ងៀមបណ្តាលឲ្យរងការខូចខាតទេីបទៅមុខលែងរួច។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់៕ដោយ សុខាសែនជ័យ