រថយន្ត​ពាក់ស្លាកលេខ​ ខ.ម​ បុកទ្រូងផ្លូវរួចផ្លោងទៅបុកជញ្ចាំងនិងទ្វារផ្ទះប្រជាពលរដ្ឋខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្តម៉ាក​ Ford Range ពាក់ស្លាកលេខ​ ខេមរភូមិន្ទ​ 01 .2.4761 ជ្រុលទៅបុកទ្រូងផ្លូវបាក់អស់១កង់​ រួចហេីយផ្លោងមកបុកជញ្ចាំងនិងទ្វារផ្ទះប្រជាពលរដ្ឋបន្ថែមទៀត​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចចុះធ្វើអន្តរាគមន៍​ កាលពីវេលាម៉ោង១១​ និង១០នាទីយប់​ ថ្ងៃទី១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១​ ចំណុចភ្លើងស្តុបទំនប់ទឹក​ ក្នុងសង្កាត់ទួលទំពូង២​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។

​ បេីតាមសាក្សីនៅកន្លែងកេីតហេតុ​បានបង្ហេីបប្រាប់ឲ្យដឹងថា​ ដំបូងគេឃេីញរថយន្តម៉ាក​ Ford Range ពណ៌ត្រេអុី​ ពាក់ស្លាកលេខ​ ខេមរភូមិន្ទ​ 01 .2.4761 ដែលបេីកបរដោយបុរសម្នាក់​ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ២៧១​ពីត្បូងទៅជេីង​ក្នុងល្បឿនលឿន​ ហើយខណៈមកដល់
ចំណុចកេីតហេតុ​សង្ស័យថាគេចពីម៉ូតូឆ្លងកាត់​ក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់​ រួចហេីយរថយន្តបង្កបានផ្លោងទៅបុកជញ្ចាំងនិងទ្វារផ្ទះប្រជាពលរដ្ឋមួយល្វែងដែលនៅជាប់ផ្លូវលេខ២៧១​ ក្នុងសង្កាត់បឹងទំពុន១​ ខណ្ឌមានជ័យ​បន្ថែមទៀត​បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ តែក៏សំណាល្អដែរដែលមិនប៉ះពាល់ដល់មនុស្សណាម្នាក់រងរបួស​ និងគ្រោះថ្នាក់ដល់អាយុជីវិត​នោះ។

​ ក្រោយកេីតហេតុ​ភ្លាមៗ​ សមត្ថកិច្ចខណ្ឌចំការមន​ បានសហការជាមួយសមត្ថកិច្ចខណ្ឌមានជ័យ​ ចុះមកពិនិត្យ​មេីលស្ថានភាពជាក់ស្ដែង និងឱ្យធ្វើការសម្របសម្រួលគ្នារវាងភាគីម្ចាស់ផ្ទះ​ និងភាគីរថយន្តបង្កដេីម្បីឲ្យបញ្ចប់គ្នានៅនិឹងកន្លែង​ តែដោយសារភាគីទាំងពីរមិនត្រូវគ្នា​ ព្រមទាំងរថយន្តបង្កបានប៉ះពាល់ដល់សម្បត្តិរដ្ឋផងនោះ​ ទេីបសមត្ថកិច្ចសម្រេចទាក់ទងទៅជំនាញចរាចរណ៍រាជធានីភ្នំពេញ​ ចុះមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុក​ រង់ចាំដោះស្រាយតាមនីតិវិធី​ ៕​ ដោយ៖​ ភារ៉ា​ ដង្កោ

...




ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print