កងរាជអាវុធហត្ថបញ្ជូនជនសង្ស័យ៦នាក់ទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តព្រះសីហនុបានឱ្យដឹងថា នៅរសៀលថ្ងៃ១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យចំនួន៦នាក់រួមនិឹងវត្ថុតាងទៅ សាលាដំបូងខេត្តដើម្បីធ្វើការផ្តន្ទាទោស ពាក់ព័ន្ធនឹងអំពើជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន។
របាយការណ៍ពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដដែលបញ្ជាក់ថា ជនសង្សយ័ទាំង៦នាក់រួមមាន៖
១.ឈ្មោះ យ៉ា កាម៉ាល់  ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ។
២.ឈ្មោះ ប៊ុន ច័ន្ទរ៉ាយ៉ុន ហៅ កូម៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។
៣.ឈ្មោះ ម៉ើល ហួសានី ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ។
៤.ឈ្មោះ ហ៊ីម លី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ។
៥.ឈ្មោះ យន ស៊ីសុវ៉ាត់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។
៦.ឈ្មោះ ដារ៉ា សារ៉ាត ហៅ តឿ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបររត់ម៉ូតូរុឺម៉កកង់បី។
*វត្ថុតាងរួមមាន ថ្នាំញៀនម្សៅពណ៌ស ចំនួន៣កញ្ចប់ ,ថ្នាំញៀនគ្រាប់ពណ៌ក្រហមចំនួន១៤៥គ្រាប់ , ថ្នាំញៀនគ្រាប់ពណ៌ខៀវចំនួន៣៤គ្រាប់, ទូរស័ព្ទដៃចំនួន៦គ្រឿង, ប្រាក់ចំនួន ២៤០.០០០៛ និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត៕ ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print