ភ្នំពេញ៖ បើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ គឺបុរសជនជាតិប៉ាគីស្ថានម្នាក់ និង បុរសជនជាតិខ្មែរ២នាក់ទៀត ត្រូវបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ ក្រោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន២ដង និង ត្រូវបានអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។
ទន្ទឹមនេះ ក្រសួងសុខាភិបាល ពុំបានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី នោះទេ។
កម្ពុជាជាប់ជាប្រទេសទី ៣ ក្នុងពិភពលោក និងជាប់លេខ១ នៅអាសុី ក្នុងការងារគ្រប់គ្រងកូវីដ១៩ បានល្អខ្ជាប់ខ្ជួនបំផុត។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពី Facebook ផ្លូវការ របស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ៕
ដោយ៖ សិលា
...