ចោរលួចរថយន្តសាំយ៉ុងពីខេត្តសៀមរាប មកជាប់អន្ទាក់នៅខេត្តកំពង់ធំ

ចែករំលែក៖

កំពង់ធំ ៖ ទ្រព្យរត់រកម្ចាស់ដើម រថយន្តសាំយ៉ុង12កៅអ៊ី មួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខសៀមរាប 2A-8646  ពីត្រូវបានចោរលួចពីខេត្តសៀមរាប កាលពីវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គម ក្រុងសៀមរាប ខេត្តសៀមរាប ហើយបានបើកសំដៅទៅទិសខាងកើត ដោយមិនដឹងគោលដៅ បានឆ្លងកាត់ខេត្តកំពង់ធំ ក្រោយមកក៏ត្រូវបាន កងកម្លាំងយោធាផ្នែកសឹករងស្រុកសន្ទុក ស្ទាក់ចាប់បាននៅ ចំនុចភូមិធនមោង ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីវេលាម៉ោង ៤.២០នាទីព្រឹក ។

លោក វរៈសេនីយ៍ត្រី យេត ហុនមេបញ្ជាការ បញ្ជាការផ្នែកសឹករង ស្រុកសន្ទុក បានឲ្យដឹងថា ដោយមានការដាក់បញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឲ្យកងកម្លាំងចូលរួមសហការ ជាមួយសមត្ថកិច្ចជំនាញ និងអាជ្ញាធរ ទប់ស្កាត់បង្រ្កាបបទល្មើស ដើម្បីចូលរួមគោរពនូវគោលនយោបាយភូមិ ឃុំមានសុវត្តិភាព ទើបលោកបានរាយការជូនឯកឧត្តម មេបញ្ជាការថាមានបណ្តាញសម្ងាត់ផ្តល់ព័ត៌មានថា មានករណី លួចរថយន្តសាំយ៉ុងពីខេត្តសៀមរាប ទើបលោកចាត់កម្លាំងឲ្យលោក អនុសេនីយ៍ត្រី ម៉ី សារុំ និងលោកនាយចំណង់ ម៊ី រ៉ាត់  ចាំឃ្លាំមើលរថយន្តសង្ស័យ ក្រោយមកក៏បានប្រទះឃើញរថយន្តភិនភាគដូចការផ្តល់ព័ត៌មាន ក៏បានកាក់រថយន្ត សង្ស័យមួយគ្រឿងនេះដែលកំពុងតែបើកបរម្នាក់ឯង ក្នុងល្បឿន១២០ក្នុងមួយឡូម៉ែត្រម៉ោង ក្រោយមកកម្លាំងបានបើកប្រដេញយ៉ាងយកចិត្តទុកដាក់ ក្នុងទីបំផុតតៃកុងរថយន្តបានចតរថយន្តហើយចុះរត់កាត់វាលស្រែតែម្តង។

លោក ម៉ី សារុំ បានបញ្ជាក់ថាក្រោយពីរថយន្តឈប់ លោកបានរាយការណ៍ជូនថ្នាក់ដឹកនាំ ហើយពិនិត្យឃើញថា ពិតជារថយន្តដែលបានលួចមកមែន ដោយសារតែសម្គាល់ឃើញថា សោររថយន្តជាប្រទេសច្នៃរ សម្រាប់កាច់សោរករ  ហើយត្រូវបានលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បញ្ជាឲ្យនាំរថយន្តមករក្សាទុកនៅទីបញ្ជាការផ្នែកសឹករងស្រុកសន្ទុក ដើម្បីរងចាំម្ចាស់ចូលមកដោះស្រាយតាមច្បាប់។

លោក ទួន តែម ភេទ ប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិឃុំខាងលើ និងជាអតីតកងកម្លាំងវរៈសេនាតូចលេខ១ កំពង់ធំ បានអះអាងថាជារថយន្តរបស់លោក ដែលបានចត់ទុកមុខផ្ទះ ក្រោយមកក៏បានបាត់កាលពីម៉ោង៣ទាបភ្លឺ លោកបាន នាំយកនូវឯកសារពាក់ព័ន្ឋ មកបង្ហាញសមត្ថកិច្ច ដើម្បីបញ្ជាក់ថាជារថយន្តកម្មសិទ្ធរបស់ខ្លួនពិតប្រាកដ និងសុំទទួល យកទៅវិញ  ។ នេះជាសំណាងមួយដ៏កម្ររ ទ្រព្យដែលខិតខំប្រឹងប្រែងដោយកម្លាំងញើសឈាម វាតែងតែរត់រកម្ចាស់ វិញ។ដោយ  ប៊ុន  រិទ្ធី

Image73

Image74

Image75

Image76

Image77

...

Image78

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print