បញ្ជូននាយរងផ្នែកព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញម្នាក់ទៅឲ្យនាយកដ្ឋានរបស់ខ្លួនចាត់ការបន្ត​ បន្ទាប់ពីដកកាំភ្លើងភ្ជង់គំរាមអ្នកកត់ឆ្នោតវៀតណាម

ចែករំលែក៖

ភ្នំពេញ​ ៖​ មន្ដ្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញម្នាក់ត្រូវបានអ្នកកត់ឆ្នោតវៀតណាមចោទប្រកាន់ថា ចុះទៅឆាឆៅកន្លែងកត់ឆ្នោតរបស់ខ្លួន​ រួចបង្កជាទំនាស់រហូតឈានដល់ដកកាំភ្លើងខ្លីភ្ជង់គំរាមថែមទៀត​ តែត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួន រួចប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាល​ពងទឹក​យកទៅសួរនាំ​ ។

​ ហេតុការណ៍បង្កជាទំនាស់ឈានដល់ដកកាំភ្លេីងខ្លីភ្ជង់គំរាមខាងលេីនេះ​ គឺបានកេីតឡេីងកាលពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០​ នៅភូមិស្រែ.ញ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

​ សមត្ថកិច្ចខណ្ឌដង្កោ បានប្រាប់ភ្នាក់ងារព័ត៌មានប្រចាំខណ្ឌដង្កោ​ថា នគរបាលដែលឃាត់ខ្លួនឈ្មោះ ម៉ា ចាន់រិទ្ធី អាយុ៣៣ឆ្នាំ មានតួនាទីជានាយរងផ្នែកនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ។

​ សមត្ថកិច្ចខណ្ឌដង្កោ​បានបញ្ចាក់ប្រាប់ថា នគរបាលដែលត្រូវឃាត់ខ្លួនខាងលេី ត្រូវបានប្រគល់ឲ្យទៅអង្គភាពរបស់ខ្លួន​ដោះស្រាយបន្ត​ ដោយសារស្ត្រីរងគ្រោះមិនបានប្តឹងផ្តល់​ឡេីយ​ ដោយគ្រាន់តែឱ្យធ្វើកិច្ចសន្យាប៉ុណ្តោះ៕ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print