កម្លាំងជំនាញរដ្ឋបាលជលផលកំពង់ឆ្នាំងសហការជាមួយសហគមន៍នេសាទចុះបង្ក្រាបបទល្មើសនេសាទ នៅតាមដងទន្លេសាប

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ កម្លាំងជំនាញរដ្ឋបាលជល
ផលកំពង់ឆ្នាំង ដឹកនាំដោយលោក លី ឡា ដែលជានាយខណ្ឌ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានសហការជាមួយកម្លាំងសហគមន៍នេសាទតាមមូលដ្ឋាន ចុះបង្ក្រាបបទល្មើសនេសាទ នៅតាមដងទន្លេ ក្នុងភូមិសាស្រ្តស្រុកកំពង់លែង ស្រុកជលគិរី និង ស្រុករលាប្អៀរ ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជល
ផលកំពង់ឆ្នាំង បានឲ្យដឹងថា នៅក្នុង
ប្រតិបត្តិការណ៍បង្ក្រាបបទល្មើសនេសាទ
នេះ ជំនាញបានសម្រេចធ្វើការរុះរើរបាំងស្បៃមុង៥៥កន្លែង,ប្រវែង២៤០០ ម៉ែត្រ
,លូស្បៃមុងចំនួន៦២គ្រឿង,របាំងសាច់
អួនចំនួន៦កន្លែង ប្រវែង៧៥០ម៉ែត្រ,លបសាច់អួន១៤គ្រឿង,បង្គោលចំនួន១៥០
០ដើម និង ចាក់លែងត្រីចម្រុះទៅក្នុងដែននេសាទវិញចំនួន១៥៥គីឡូក្រាមផងដែរ ។
លោកលី ឡា បានអំពាវនាវដល់ប្រជានេ
សាទទាំងអស់ កុំឲ្យប្រើឧបករណ៍ ដែលច្បាប់ហាមឃាត់ ជាពិសេសឧបករណ៍ឆក់
និងលូស្បៃមុង ពីព្រោះឧបករណ៍ប្រភេទនេះ វាបានបំផ្លិចបំផ្លាញមច្ឆជាតិយ៉ាងធ្ងន់
ធ្ងរ ។ ប្រជានេសាទត្រូវកាត់បន្ថយការចាប់
ត្រីតាមបឹងធម្មជាតិ ហើយងាកមកចាប់យកនូវមុខរបរចិញ្ចឹមតាមគ្រួសារឲ្យបានច្រើន ពីព្រោះតម្រូវការត្រីកាន់តែច្រើនទាំងទីផ្សារក្នុងស្រុក និង ការនាំចេញផងដែរ ៕ ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print