វីហ្គោបោះពួយលឿនតាមផ្លូវកោងហោះទៅទយគូទជាប់នឹងដើមឈើ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង១២:៥០នាទីថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយខ្លួនឯង នៅចំណុចក្នុងភួមិសាស្រ្ត ភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ រថយន្តបង្កហេតុដោយខ្លួនឯងនេះម៉ាកវីហ្គោ ជិះគ្នា ២នាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BT 6043 បើកបរដោយឈ្មោះ ថុល កក្ដដា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ហេតុការណ៍នេះកើតឡើងដោយសារអ្នកបើកបរបើកក្នុងល្បឿនលឿនពេលទៅដល់ផ្លូវកោង បណ្ដាលឱ្យរថយន្ដត្រឡប់ទៅបោកខ្លួនជាប់នឹងដើមឈើ តែសំណាងល្អអ្នកបើកបរ និងអ្នករួមដំណើរ ពុំមានគ្រោះថ្នាក់អ្វីឡើយ ៕ដោយ៖ ស សម


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print