អឺរ៉ុប​ចំណាយប្រាក់​១០ពាន់លានដុល្លារទិញវ៉ាក់សាំង ប្រឆាំងកូវីដ​១៩

ចែករំលែក៖

សហគមន៍អឺរ៉ុប​បានចំណាយប្រាក់​រហូតដល់ទៅ​១០ពាន់លានដុល្លារ ទិញវ៉ាក់សាំងពីក្រុមហ៊ុន Pfizerរបស់អាមេរិក និង​CureVac របស់អាល្លឺម៉ង់សម្រាប់ផ្គត់ផ្គង់ ដល់ប្រទេសជាសមាជិកទាំង​២៧ប្រទេស ។

សារព័ត៌មានរ៉យទ័របានដកស្រង់សំដី​មន្ត្រីសហគមន៍អឺរ៉ុបមួយរូបដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា​ សហគមន៍អឺរ៉ុបបានពិភាក្សាជាមួយក្រុមហ៊ុនទាំងពីរខាងលើ ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ​១៩ រាប់រយលានដូស​ សម្រាប់ប្រទេសជាសមាជិក ។ មន្ត្រីអឺរ៉ុបដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា អឺរ៉ុប បានសម្រេចចំណាយប្រាក់ទិញវ៉ាក់សាំង របស់ក្រុមហ៊ុនខាងលើក្នុងតម្លៃ ១៨,៣៤ ដុល្លារ ក្នុងមួយដូស​។ បើអឺរ៉ុបទិញវ៉ាក់សាំង​២០០លានដូសពីក្រុមហ៊ុន Pfizer-BioNTech មានតម្លៃ​៣,៧ ពាន់លានដុល្លារ​ ហើយបើចង់ទិញបន្ថែម​១០០លានដូសទៀត គឺអឺរ៉ុបត្រូវចំណាយប្រាក់សរុប ៥,៥ ពាន់លានដុល្លារ​។
កាលពីថ្ងៃទី​១៨ខែវិច្ឆិកា ក្រុមហ៊ុន Pfizer បានប្រកាសថា វ៉ាក់សាំង​BNT162b2 ទទួលបានជោគជ័យ ដោយប្រសិទ្ធភាព​ដល់ទៅ​៩៥ភាគរយ​ ដោយមិនមានផលប៉ះពាល់នោះឡើយ។
កាលពីខែកក្កដា ក្រុមហ៊ុនPfizer បានព្រមព្រៀងផ្គត់ផ្គងដល់រដ្ឋាភិបាលអាមេរិក នៅវ៉ាក់សាំង BNT162b2 ចំនួន​១០០លានដូស​ ក្នុងតម្លៃ​៣៩ ដុល្លារ​ក្នុងមួយដូស ។
សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រុមហ៊ុនផលិតឱសថខាងលើ និងផ្គត់ផ្គង់ ដល់សហគមន៍អឺរ៉ុបនៅចុងខែ មីនាឆ្នាំ​២០២១៕

ដោយ៖ធីរីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print