កីឡាករវាយកូនហ្គោលលំដាប់ពិភពលោក Tiger Woods នឹងចាប់ដៃគ្នាជាមួយកូនប្រុសអាយុ១១ ឆ្នាំឈ្មោះ Charlie ក្នុងកម្មវិធី PNC Championship នាខែក្រោយនៅឯក្លិបវាយកូនហ្គោល Ritz-Carlton Golf Club នៅ Orlando ។
ការប្រកួតនេះត្រូវបានគេស្គាល់ថា ជាការប្រកួតប្រជែងដណ្តើមយកពានរង្វាន់ដៃគូឪពុក-កូន ដែលមានអ្នកចូលរួមពី PGA Tour និងអ្នកឈ្នះកម្មវិធី LPGA ដ៏ធំបានចូលរួមជាមួយនឹងសមាជិកគ្រួសារដើម្បីប្រកួតប្រជែងជាក្រុម។
Tiger Woods មានវ័យ៤៤ឆ្នាំធ្លាប់ឈ្នះបាន១៥ជំនាញនឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងការប្រកួតនេះ។ ចំណែកកីឡាករវាយកូនបាល់វ័យក្មេងជាកូនរបស់លោក Charlie Woods ធ្លាប់ឈ្នះការប្រកួតវាយកូនហ្គោលនៅរដ្ឋផ្លរីដាដោយការវាយសរុបចំនួន៨លើកកាលពីរដូវក្តៅមុន។
Charlie ធ្លាប់ឈ្នះព្រឹត្តិការណ៍ PGA Tour ចំនួន៨២លើក ហើយត្រូវបានគេមើលឃើញថាមាននៅក្នុងកម្មវិធីប្រកួតតូចៗជាច្រើនដែលដើររូបគេធ្វើបានយ៉ាង អស្ចារ្យ ។
Charlie បាននិយាយថា “គាត់បានចាប់ផ្តើមយល់ពីរបៀបលេង គាត់បានសួរខ្ញុំនូវសំណួរត្រឹមត្រូវ។ ខ្ញុំបានរក្សាការប្រកួតប្រជែងជាមួយការលេងរបស់គាត់ ដូច្នេះវាគ្រាន់តែជាការចាប់ដៃគូជាមួយគាត់ ដែលជាមោទនភាពយ៉ាងខ្លាំងសម្រាប់ខ្ញុំនោះគឺឪពុករបស់ខ្ញុំ” ។
ការប្រកួតនៅឆ្នាំនេះក៏នឹងមានការចូលរួមពីអតីតម្ចាស់ជើងឯក Fed ExCup លោក Justin Thomas និងឪពុករបស់លោក Mike ជាលើកដំបូងដែលមានលោក Bernhard Langer និងកូនប្រុសរបស់គាត់ឈ្មោះ Jason ផងដែរដើម្បីប្រកួតការពារតំណែងជើងឯករបស់គាត់។ ការប្រកួតនេះនឹងត្រូវបានអនុញ្ញាតឲ្យមានអ្នកចូលទស្សនាទេ បិទចាប់ពីថ្ងៃទី១៧-២០ ខែធ្នូដោយសារមានការរឹតត្បិតនៃការឆ្លងជំងឺកូវីដ-១៩ ៕
ដោយ៖ ភារៈ