ផឹកទឹកប្ដូរនិស្ស័យរួមទាំងប្រើប្រាស់គ្រឿងញៀនទៀតធ្វើឱ្យវង្វេងស្មារតីយកពូថៅដេញកាប់មនុស្សរងរបួស៥នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនដៃដល់ម្នាក់ត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចាប់ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់នៅរសៀលថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២០បន្ទាប់ពីធ្វើឲ្យមនុស្សប្រុសស្រីចំនួន៥នាក់បានរងរបួស។
លោកនួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ក្រោយពីទទួលបានព័ត៌មានថានៅចំណុចម្ដុំស្រាផ្តិល ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ មានកើតករណីហិង្សានេះភ្លាម លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការដល់កន្លែងកើតហេតុនិងឃើញជនសង្ស័យមានអាការបាត់បង់ស្មារតីស្រែកឡូឡា ហើយមានកាន់ពូថៅនៅនឹងដៃព្រមទាំងមានជនរងគ្រោះប្រុស ស្រី រងរបួសដេករដូករណែលនៅនឹងដីចំនួន៥នាក់ផងដែរ។ភ្លាមៗនោះកម្លាំងរបស់លោកបានចាប់ឃាត់ខ្លួនជនបង្កឈ្មោះ ក្លឹង សំណាង នាំមកសាកសួរចម្លើយនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង ។
លោកមេបញ្ជាការបានបញ្ជាក់ថា៖នៅពេលកម្លាំងជំនាញធ្វើការសាកសួរចម្លើយជនសង្ស័យបានសារភាពថា ខ្លួនគេបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះទាំងអស់នោះពិតប្រាកដមែន ដោយសារខ្លួនផឹកស្រា និងប្រើប្រាស់គ្រឿងញៀនបណ្តាលឱ្យបាត់បង់ស្មារតី។ ចំណែកជនរងគ្រោះចំនួន៥នាក់៖ ១-ឈ្មោះ ឡាយ ម៉េងលាភ ភេទប្រុស អាយុ៥ឆ្នាំ រងរបួសធ្ងន់, ២-ឈ្មោះ ញិន វណ្ណា ភេទប្រុស អាយុ៣៦ឆ្នាំ រងរបួសធ្ងន់ ,៣-ឈ្មោះ ទូច ឡាយ ភេទប្រុស អាយុ៤៣ឆ្នាំ រងរួសធ្ងន់, ៤-ឈ្មោះ សេង ចាន់តារា ភេទស្រី អាយុ៥១ឆ្នាំ រងរបួសស្រាល, ៥-ឈ្មោះ ទូច ឡុក ភេទប្រុស អាយុ៧២ឆ្នាំ រងរបួសស្រាល។ ជនរងគ្រោះទាំង៥នាក់ រស់នៅកន្លែងកើតហេតុ ម្ដុំស្រាផ្តិល ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងផងនោះ ជនសង្ស័យត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីបញ្ជូនបន្តទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print