បាញ់ប្រហារនៅមជ្ឈមណ្ឌលពាណិជ្ជកម្មអាមេរិក​រងរបួសជាច្រើននាក់

ចែករំលែក៖

ប៉ូលិសអាមេរិកបានដាក់ពង្រាយកម្លាំងតាមចាប់ខ្លួនជនដៃដល់​ដែលបាញ់ប្រហារនៅមជ្ឈមណ្ឌលផ្សារទំនើបMayfair ក្នុងតំបន់ Wauwatosa រដ្ឋWisconsin បណ្តាលឲ្យមនុស្សជាច្រើនរងរបួស។
សារព័ត៌មាន CBS បានផ្សាយថា​ កម្លាំងសន្តិសុខទទួលបានការហៅទូរស័ព្ទជាបន្ទាន់ស្តីពីការបាញ់ប្រហារខាងលើ​នៅវេលាម៉ោង​១៥​ ថ្ងៃទី​២០ខែវិច្ឆិកា (ត្រូវនឹងព្រឹកថ្ងៃទី២១ ម៉ោងនៅកម្ពុជា)។ ពលរដ្ឋនៅក្នុងអគារផ្សារទំនើប ​Mayfair ទទួលបានសំណើឲ្យភៀសខ្លួនជាបន្ទាន់ទៅកាន់តំបន់មានសុវត្ថិភាព ។
មានប្រសាសន៍នៅក្នុងសន្និសីទកាសែត​លោក Barry Weber​ស្នងការប៉ូលិសស្រុក Wauwatosa បានឲ្យដឹងថា សរុបមានមនុស្ស៨នាក់រងរបួស ប៉ុន្តែមិនមានអ្នកស្លាប់ក្នុងហេតុការណ៍នោះឡើយ។
លោក​Barry Weber​បានបញ្ជាក់ថា តាមសាក្សី​នៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាជនដៃដល់គឺជាយុវជន​ស្បែកសមានវ័យពី​២០-៣០ឆ្នាំ។ នៅពេលនេះគឺមិនទាន់ដឹងថា​ខ្មាន់កាំភ្លើងរូបនោះកំពុងលាក់ខ្លួននៅទីណានោះទេ ក្រុមជំនាញកំពុងស្វែងរកចាប់ខ្លួន។ កម្លាំងប៉ូលិសកំពុងឡោមព័ទ្ធទីតាំងផ្សារទំនើបខាងលើ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print