លោក ឃួង ស្រេង បន្ដចែកម៉ាសជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ក្រីក្រ ភូមិអណ្តូង និងភូមិកប់ស្រូវសង្កាត់ គោករការ ខណ្ឌព្រែកព្នៅ

ចែករំលែក៖

ភ្នំពេញ៖ បើទោះបីព្រឹត្តិការណ៍៣វិច្ឆិកា បានបិទបញ្ចប់ក៏ពិតមែន ក៏ប៉ុន្តែវិធានការបង្ការនិងទប់ស្កាត់ការឆ្លងកូវីដ–១៩ របស់ រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្តធ្វើ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលធ្វើយ៉ាងណាបង្ការទប់ស្កាត់ឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ–១៩នេះ ដោយសារថា យើងអាចភ្លេចកូវីដ–១៩ តែ កូវីដ–១៩ មិនបានភ្លេចយើងនោះទេ។

  ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២០ នេះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រីជា ស៊ីណា ឃួង ស្រេង បានបន្ដ ចុះចែកម៉ាស របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងនំជូនដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមខ្នងផ្ទះនៅក្នុងសហគមន៍ក្រីក្រ ភូមិអណ្តូង០១ដល់០៥  និងភូមិកប់ស្រូវតូច. សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងកូវីដ–១៩ ។

  លោកឃួង ស្រេង បានមានប្រសាសន៍ថា៖ ម៉ាស នេះដែលជាអំណោយរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផ្ដល់មករដ្ឋបាលរាជធានីភ្នំពេញ ជាម៉ាសដែលអាចបោកទឹកបាន ហើយក្នុងឱកាសនោះដែរ លោកឃួង ស្រេង ក៏បានណែនាំអោយ បងប្អូនប្រជាពលរដ្ឋរស់នៅមានអនាម័យ សំអាតខ្លួនប្រាណ ពិសេសគឺការលាងដៃនិងសាប៊ូ ជែល និងពាក់ម៉ាសជាប្រចាំ ។ 

    លោកបន្ដថា ៖ព្រឹត្តិការណ៍៣វិច្ឆិកាបានបិទបញ្ចប់ទាំងស្រុងហើយ តែវិធានការបង្ការនិងទប់ស្កាត់ការឆ្លងកូវីដ–១៩ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ គឺនៅតែបន្តធ្វើ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយធ្វើយ៉ាងណាបង្ការទប់ស្កាត់ឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ–១៩នេះ ដោយសារថា យើងអាចភ្លេចកូវីដ–១៩ តែ កូវីដ–១៩មិនបានភ្លេចយើងនោះទេ។ ដូច្នេះបងប្អូនប្រជាពលរដ្ឋយើងត្រូវចូលរួមទប់ស្កាត់ទាំងអស់គ្នា៕

       

...

ដោយ៖សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print