នាយករដ្ឋមន្ត្រី​អង់គ្លេស ប្រកាសថា៖ ត្រូវពង្រឹង​តួនាទី​អង់គ្លេស​លើ​ឆាក​អន្តរជាតិ ជា​ពិស​សេ​ក្នុង​បរិយាកាស​នយោបាយ​សាកល​ដែល​កាន់តែ​គ្រោះថ្នាក់

ចែករំលែក៖

អន្តរជាតិ៖ ដើម្បីបញ្ចប់​នូវ​សម័យកាល​ដកថយ​ ក្នុងការ​ចំណាយ​យោធា ក៏ដូចជា៖ ​ពង្រឹង​តួនាទី​អង់គ្លេស​លើ​ឆាក​អន្តរជាតិ ជា​ពិស​សេ​ក្នុង​បរិយាកាស​នយោបាយ​សាកល​ដែល​កាន់តែ​គ្រោះថ្នាក់​ លោក បូរី​ស ច​ន​សុន នាយករដ្ឋមន្ត្រី​អង់គ្លេស កាលពីថ្ងៃទី​១៩ វិច្ឆិកាថ្មីៗនេះ បានប្រកាស​ពី​ការបង្កើន​ចំណាយ​យោធា​សម្រាប់​រយៈពេល​៤​ឆ្នាំ​ទៅមុខ​។ ចំពោះការបង្កើន​ចំណាយ​នេះ ក៏​ជាការ​បញ្ចេញ​ថវិកា​ច្រើន​បំផុត​ផងដែររាប់​ចាប់តាំងពី​ការ​ចប់​ទៅ​នៃ​សង្គ្រាមត្រជាក់​ផងដែរ។

ជាក់ស្តែង​លោក បូរី​ស ច​ន​សុន នាយក​រដ្ឋមន្ត្រី​អង់គ្លេស ក្រោយ​ការពិនិត្យ​គោលនយោបាយ​ការបរទេស និង​ការពារជាតិ បានប្រកាស​ពី​ការបង្កើន​ការចំណាយ​ទឹកប្រាក់​២២​ពាន់​លាន​ដុល្លារ សម្រាប់​រយៈពេល​៤​ឆ្នាំ​ទៅមុខ​។ ដោយការចំណាយ​ក្នុង​វិស័យ​ការពារជាតិ​របស់​អង់គ្លេស​ប្រចាំឆ្នាំ មាន​ប្រមាណ​៥៥​ពាន់​លាន​ដុល្លារ​។​

បើយោងតាម​សារព័ត៌មាន​Reuters​ បានដកស្រង់ការថ្លែង​ក្នុង​វីដេអូ​របស់លោក ច​ន​សុន ទៅកាន់​សភា​ជាន់​ទាប​អង់គ្លេស​ បានបញ្ជាក់យ៉ាងដូច្នេះថា៖«​សម័យកាល​នៃ​ការកាត់បន្ថយ​ចំណាយ​ក្នុងការ​ការពារជាតិ​ត្រូវ​បញ្ចប់ និង​ត្រូវ​បញ្ចប់​ពេលនេះ​»​។ បន្ថែមពីនេះលោក​ ថាការសម្រេចចិត្ត​បង្កើន​ការចំណាយ​យោធា អំឡុងពេល COVID-19 និង​ការទាមទារ​ផ្សេងទៀត​ពី​សាធារណៈជន ដោយសារ​ការការពារ​ប្រទេស និង​ប្រជាជន​អង់គ្លេស ត្រូវតែ​ជា​អទិភាព​។​

​លោក ច​ន​សុន អះអាងថា គម្រោង​ដែល​កើតចេញពី​ការបង្កើន​ចំណាយ​នេះ នឹង​បង្កើត​ការងារ​ចំនួន​១​ម៉ឺន​កន្លែង​ផងដែរ​។​ ព្រោះការបង្កើន​ចំណាយ​នេះ រួមមាន៖ ​ការបង្កើត​ទី​បញ្ជាការ​អវកាស ភ្នាក់ងារ​ប្រាជ្ញា​សិប្បនិម្មិត និង​ការ​ស្តារឡើងវិញ​នូវ​កងទ័ព​ជើង​ទឹង​អង់គ្លេស​។ បន្ថែម​ពីនេះ កងកម្លាំង​សាយ​ប័​រ​នឹងត្រូវ​បង្កើតឡើង​អម​ជាមួយ​ទីបញ្ជាការ​អវកាស ដែល​នឹង​អាចមាន​សមត្ថភាព​ក្នុង​ការបាញ់​រ៉ុក្កែត​នៅ​ឆ្នាំ​២០២២​។

​យ៉ាងណាក្តី បក្សប្រឆាំង​លើកឡើង​ពី​សេចក្តី​បារម្ភ​ចំពោះ​របៀប​ចំណាយ​របស់​រដ្ឋាភិបាល ក្រោយ​មានការ​ចោទប្រកាន់ថា គម្រោង​ខ្លះ​អស់ប្រាក់​ច្រើន​ជ្រុល និង​ខ្លះទៀត​មាន​មហិច្ឆតា​ធំ​ហួសមាឌ​។​ ជាការឆ្លើយតប​ទៅនឹង​ការបង្កើន​ចំណាយ​នេះ បក្ស​ពលករ​ដែលជា​បក្សប្រឆាំង​ ក៏បានអះអាងថា វា​ជា​រឿង​ដែល​ត្រូវបាន​រំពឹង​ទុកជា​យូ​មកហើយ បន្ទាប់ពី​បក្ស​អភិរក្សនិយម​ដែលជា​បក្ស​កាន់អំណាច​បាន​កាត់បន្ថយ​កម្លាំង​ទ័ព​ចំនួន​២៥​ភាគរយ កាលពី​១០​ឆ្នាំមុន​។

​បើតាមរដ្ឋមន្ត្រី​ស្ដីទី​ក្រសួងការពារជាតិ​អាមេរិក លោក Christopher Miller អះអាងថា ការបង្កើន​ចំណាយ​នេះ បង្ហាញ​ពី​ការតាំង​ចិត្ត​របស់​អង់គ្លេស​ចំពោះ​បក្សសម្ព័ន្ធ​NATO និង​សន្តិសុខ​រួម​។​ ខណៈដែលអាមេរិក ជា​សម្ព័ន្ធមិត្ត​ចម្បង​របស់​អង់គ្លេស​ បានស្វាគមន៍​ការបង្កើន​ចំណាយ​នេះ​ដែរ។

​ដោយឡែក ចំពោះរដ្ឋាភិបាល​អង់គ្លេស បានគូសបញ្ជាក់ថា ការបង្កើន​ចំណាយ​នេះ នឹង​ពង្រឹង​ចំណាត់ថ្នាក់​អង់គ្លេស​ដែល​ចំណាយ​ថវិកា​ខ្ពស់បំផុត​លំដាប់​ទី​២​បន្ទាប់ពី​អាមេរិក ក្នុង​ក្របខណ្ឌ NATO​។ ចំណែកអាមេរិក​ដែលជា​សមាជិក NATO​ បានទាមទារ​ឲ្យ​សមាជិក​ទាំងអស់​ ចំណាយ​យ៉ាងហោចណាស់​២​ភាគរយ​នៃ​ផលិតផល​សរុប​ក្នុងស្រុក​(​ផសស​) លើ​វិស័យ​ការពារជាតិ​។ ការបង្កើន​ចំណាយ​នេះ នឹង​នាំ​ឲ្យ​អង់គ្លេស​បញ្ចេញ​ថវិកា​២.២​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​ដែរ​។​

គួរបញ្ជាក់ថា ​ស្របពេល​ជាមួយគ្នានេះ ក៏មាន​ការបារម្ភ​ផងដែរ​ដែល​ការបង្កើន​ការចំណាយ នឹង​បណ្តាល​ឲ្យ​កាត់បន្ថយ​ជំនួយ​អន្តរជាតិ​។ ប៉ុន្តែ​​លោក Ben Wallace រដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស បានប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Sky News ថា ជំនួយ​អន្តរជាតិ​នឹងមិន​ប៉ះពាល់​ឡើយ​។លោករដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេសរូបនេះ ​និយាយទៀតថា ការបង្កើន​ចំណាយ​នេះ​មិន​បានន័យថា អង់គ្លេស​បោះបង់​ការ​ផ្តល់ជំនួយ​អន្តរជាតិ​ឡើយ ដោយ​អង់គ្លេស​នៅតែ​ជា​ប្រទេស​ចិត្តល្អ​ក្នុងការ​ផ្តល់ជំនួយ​ដដែល​៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print