ក្រុមអ្នកគាំទ្រព្រះមហាក្សត្រថៃ ចោទប្រកាន់បរទេសនៅពីក្រោយ​បាតុកម្ម

ចែករំលែក៖

ក្រុមអ្នកគាំទ្ររដ្ឋាភិបាលនិងព្រះមហាក្សត្រថៃ មិនបានមើលពីការខឹងសម្បាររបស់ពលរដ្ឋចំពោះរដ្ឋាភិបាល និងព្រះមហាក្សត្រនោះឡើយ ផ្ទុយទៅវិញបែជាចោទប្រកាន់​ បរទេសនៅពីក្រោយការធ្វើបាតុកម្មប្រឆាំងទៅវិញ​។ ​
ក្រោយមានបាតុកម្មប្រឆាំងរដ្ឋាភិបាល និងព្រះមហាក្សត្រ ទាមទារកែទម្រង់​ ក្រុមអ្នកគាំទ្រព្រះមហាក្សត្រថៃ​ ថាមានឥទ្ធិពលពីខាងក្រៅដើម្បីបំផ្លាញ សុខសន្តិភាពនៅក្នុងប្រទេសថៃ។
ក្រុមអ្នកគាំទ្រព្រះមហាក្សត្រថៃ បានលើកឡើងថា ​ដោយសារតែ​បុគ្គលដែលរស់នៅក្រៅប្រទេស មានចេតនាបំផ្លាញរបបរាជានិយម ក្នុងប្រទេសតំបន់អាស៊ានមួយនេះ។ ផ្ទុយទៅវិញក្រុមបាតុករបានលើកឡើងថា​​ ការប្រកាសខាងលើរបស់ក្រុមគាំទ្រ​គ្រាន់តែជា​ហេតុផលដើម្បីគេចពីការពិតតែប៉ុណ្ណោះ។
ចាប់តាំងពីរបបរាជានិយម បានបង្កើតឡើងនៅឆ្នាំ​១៩៣២ មកទល់ពេលនេះ ថៃនៅតែមិនអាច ឆ្លើយសំណួរ សួរថា អ្នកណាជាអ្នកដឹកនាំនយោបាយប្រទេសជាតិយ៉ាងពិតប្រាកដ​។ តើបច្ចុប្បន្ន ព្រះមហាក្សត្រ មន្ត្រីរដ្ឋាភិបាលកើតចេញពីការបោះឆ្នោត ឬកម្លាំងយោធាជាអ្នកដឹកនាំប្រទេស?
តាំងពីឆ្នាំ​១៩៣២មកទល់ពេលនេះ​ មានរដ្ឋប្រហារដោយយោធាដល់ទៅ​១២លើកនៅក្នុងប្រទេសថៃ តំាងពីផ្លាស់ប្តូររបបរាជានិយម​។ ការធ្វើរដ្ឋប្រហារចុងក្រោយបំផុតគឺនៅឆ្នាំ​២០១៤ ទម្លាក់លោកស្រីយីងឡាក់ និងនៅឆ្នាំ​២០០៦ ទម្លាក់លោកថាក់ស៊ី ស៊ីណាវ៉ាត្រា។
បងប្អូនត្រកូល ស៊ីណាវ៉ាត្រា បានដឹកនាំប្រទេសថៃ​រីកចំរើនយ៉ាងខ្លាំងពិសេសគឺនៅតំបន់ជនបទ​។ ទាំងនោះហើយបានជាប្រជាប្រិយភាពរបស់ត្រកូលស៊ីណាវ៉ាត្រា កើនឡើងខ្ពស់ ទទួលបានការគោរពស្រឡាញ់ខ្លាំងឡើងៗ ប៉ះពាល់ដល់ក្រុមអភិជន នៅក្នុងប្រទេសថៃ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print