មនុស្សប្រុសស្រី២នាក់ប្ដីប្រពន្ធរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ រថយន្តកូរ៉េដឹកទឹកកករបស់ក្រុមហ៊ុនភ្នំមាស អេង ហ៊ ដាច់កាឡេរេចង្កូតទៅបុករថយន្តហាយឡេនឌ័រ ធ្វើឲ្យមនុស្ស២នាក់រងរបួសធ្ងន់និង ស្រាលកាលពីវេលាម៉ោង១១និង៤០នាទី
ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ៥៩ ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនកើតហេតុមានរថយន្តកូរ៉េដឹកទឹកកកអនាម័យមានយីហោ(ក្រុមហ៊ុន ភ្នំមាស អេង ហ៊) ពាក់ស្លាកលេខបាត់ដំបង3A- 3310 បើកបរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុរថយន្តបានដាច់កាឡេក៏ជ្រុលចង្កូតទៅបុករថយន្តហាយឡេនឌ័រ ពាក់ស្លាកលេខបន្ទាយមានជ័យ 2B-9199 ក្នុងទិសដៅបញ្ច្រាសទិសគ្នាពីត្បូងទៅជើងធ្វើឲ្យម្ចាស់រថយន្តជិះគ្នា២នាក់ប្ដីប្រពន្ធរងគ្រោះថ្នាក់តែម្ដង។ចំណែកតៃកុងរថយន្តកូរ៉េ ក្រោយពេលកើតហេតុបានរត់គេចខ្លួនបាត់បន្សល់រថយន្តនៅកន្លែងកើតហេតុ។
សមត្ថកិច្ចដដែលបានបន្តថា ចំណែកអ្នករងគ្រោះដែលជិះរថយន្តហាយឡេនឌ័រ ពីរនាក់ប្តីប្រពន្ធរងរបួសធ្ងន់គេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ត្រូវបានកម្លាំងសមត្ថកិច្ចជួយសម្រួលដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។
បច្ចុប្បន្នរថយន្តទាំងពីរគ្រឿងត្រូវយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលសង្កាត់និមិត្តជាបណ្តោះអាសន្នរង់ចាំការដោះស្រាយគ្នា នៅពេលក្រោយ៕ វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print