បាតុករដុតអគាររដ្ឋសភានៅ​នៅហ្គាតេម៉ាឡាប្រឆាំងការកាត់បន្ថយមូលនិធិសិក្សានិងសុខាភិបាល

ចែករំលែក៖

ក្រុមបាតុករដែលខឹងសម្បាបានសម្រុកចូលក្នុងអគាររដ្ឋសភា Guatemala ដើម្បីប្រឆាំងនឹងការអនុម័តច្បាប់​កាត់បន្ថយមូលនិធិអប់រំនិងសុខាភិបាល​។ សកម្មភាពខាងលើកើតឡើងក្នុងពេលដែលរដ្ឋសភាអនុម័តមូលនិធិដំណាក់កាលឆ្នាំ​២០២១ ធ្វើឱ្យពលរដ្ឋខឹងសម្បាយ៉ាងខ្លាមង ដោយសារតែបានកាត់បន្ថយ​ប្រាក់ចំណាយក្នុងវិស័យសំខាន់​។
ក្រោយការអនុម័ត​ មានពលរដ្ឋជាច្រើននាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំង។ ក្រុមបាតុករបានថ្កោលទោសយ៉ាងខ្លាំងដល់រដ្ឋាភិបាលដែលបានផ្តល់អាទិភាព ទៅលើគម្រោងហេរដ្ឋារចនាសម្ព័ន្ធ កសាងដោយក្រុមហ៊ុនស្និទ្ធជាមួយ រដ្ឋាភិបាល​ដោយមិនបានផ្តោតទៅលើជីវភាពរស់នៅរបស់ពលរដ្ឋ​ក្រីក្រសោះឡើយ ។
ក្រុមបាតុករ​ក៏បានចោទប្រកាន់ រដ្ឋាភិបាលពីបទប្រព្រឹត្តអំពើពុករលួយ​ផងដែរ។ ពលរដ្ឋបាននាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងការអនុម័តមូលនិធិ ក៏ដូចជាអំពាវឲ្យថ្នាក់ដឹកនាំ​លាលែងចេញពីតំណែង​។
ក៏ដូចជាប្រទេសផ្សេងទៀតនៅលើពិភពលោកដែរ ប្រទេសហ្គាតេម៉ាឡា​បានធ្លាក់នៅក្នុងស្ថានភាព​អាក្រក់ដោយសារតែ​ការឆ្លងរាលដាលកូវីដ​-១៩​។
នៅថ្ងៃទី​២១ខែវិច្ឆិកា ​ក្រុមបាតុករ​បានសម្រុកចូលអគាររដ្ឋសភា បិទផ្លូវជាច្រើន ​មិនតែប៉ុណ្ណោះ​ក្រុមបាតុករក៏បានថតវីដេអូ​ ស្តីពីការដុត អគាររដ្ឋសភាផងដែរ។ កម្លាំងប៉ូលិសជាច្រើន​បានសម្រុកទៅទប់ស្កាត់ក្រុមបាតុករ​ដែលបង្កហិង្សា​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print