សង្គ្រាមវាយប្រហារផ្ទុះឡើងជាថ្មីនៅតំបន់ហ្គាហ្សា​

ចែករំលែក៖

នៅតំបន់ហ្គាហ្សា​កម្លាំងទាហានអុីស្រាអែលនិងក្រុមហាម៉ាស់ បានវាយប្រហារគ្នាយ៉ាងខ្លាំងដោយរ៉ុក្កែត ។ សង្គ្រាមវាយប្រហារកើតឡើង ក្រោយពេលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក​Mike Pompeo បញ្ចប់ដំណើរទស្សនកិច្ចនៅតំបន់ខ្ពស់រាបហ្គោឡែនដែលកំពុងតែមានវិវាទ​។ ដំណើរទស្សនកិច្ចរបស់មន្ត្រីការបរទេសអាមេរិកក្នុងគោលដៅ​ គាំទ្រអុីស្រាអែល​នៅក្នុងការពង្រីកទឹកដី ។
សារព័ត៌មាន​រ៉យទ័រ នៅថ្ងៃទី​២២ខែវិច្ឆិកា បានផ្សាយថា នៅពេលនេះ កម្លាំងទាហានអាកាសអុីស្រាអែល​នៅថ្ងៃទី​២២ខែវិច្ឆិកា​បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើតំបន់ហ្គាហ្សា បន្ទាប់ពីក្រុមហាម៉ាស់នៅហ្គាហ្សាបាញ់គ្រាប់រ៉ុក្កែតចូលក្នុងទឹកដីអ៉ីស្រាអែល។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ២១ខែវិច្ឆិកា ក្រុមហាម៉ាស់បានបាញ់រ៉ុក្កែតមួយគ្រាប់ចេញពីតំបន់ហ្គាហ្សា ដោយបង្កការខូចខាតដល់រោងចក្រមួយកន្លែងស្ថិតនៅភាគខាងត្បូង នៃទីក្រុង Ashkelon របស់អ៉ីស្រាអែល។ យោធាអ៉ីស្រាអែលបន្ថែមទៀតថា យន្ដហោះចម្បាំងរបស់ខ្លួនបានបើកការវាយប្រហារលើទីតាំងយោធាជាច្រើនកន្លែងដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហាម៉ាស់ក្នុងតំបន់ហ្គាហ្សា។
មកទល់ពេលនេះទាំងខាងភាគីប៉ាឡេស្ទីន និងអ៉ីស្រាអែលមិនបានបញ្ជាក់ពីអ្នកស្លាប់ ឬអ្នករងរបួសនោះទេ។ ការវាយប្រហារដាក់គ្នារវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន បានកើតឡើងជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ជាពិសេសក្រោយពេលបារ៉ែន និងអេមីរ៉ាតអារ៉ាប់រួមប្រកាសភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការជាមួយអ៉ីស្រាអែល៕

ដោយ៖ធីរីណា

រូបភាព៖ttxvn

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print