ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋគួរតែប្រុងប្រយ័ត្ន ចំពោះក្រុមចោរដែលតែងតែប្រើរូបភាពជិះកង់ធ្វើដូចជាអ្នករើសសំរាមតាមផ្លូវ ប៉ុន្តែពេលម្ចាស់ផ្ទះភ្លេចខ្លួនបានធ្វើសកម្មភាពគាស់ទ្វារផ្ទះរួចចូលលួចទ្រព្យសម្បត្តិផងដែរ។
ជាក់ស្តែងបើយោងតាមគណនីហ្វេសប៊ុករបស់នារីស្រស់ស្អាត់ម្នាក់ បានបង្ហោះពីករណីចោរចូលមកបើកទ្វារផ្ទះរបស់នាង នៅពេលយប់អាធ្រាត្រឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ថ្មីៗនេះ ដោយសរសេរខ្លឹមសារថា៖ ចោរគាស់ទ្វារយកម៉ូតូ PCX និងកង់២ទៀត យកទៅបាត់។
ប្រភពដដដែលបន្តថា មុនពេលកើតហេតុ គឺជនសង្ស័យបានធ្វើសកម្មភាពជិះកង់ធ្វេីដូចជាអ្នករេីសសំរាម តែធាតុពិតប្រុងនឹងចូលលួចទេ សោរធ្វើautoតេលេចុចចោរគាស់បានងាយៗ ។ចំណែកទ្រព្យគ្រាន់តែជារបស់ក្រៅខ្លួន សំណាងវាមិនចូលផ្ទះអាករ ចូរបងប្អូនមានការប្រុងប្រយ័ត្នទាំងអស់គ្នា ទីតាំងនៅបឹងកេងកេង ប្អូនខ្ញុំនិយាយមិនច្បាស់របស់របបរយកបានគឺក្រៅផ្ទះ មានកង់ ម៉ូតូ helmet មិនមែនក្នុងផ្ទះទេ៕ដោយ៖សហការី