គេប្រទះឃើញសពជនអនាថាម្នាក់ដេកស្លាប់លើវេទិការង្វង់មូលធូរេនកំពត

ចែករំលែក៖

ខេត្តកំពត៖ ជនអនាថាម្នាក់ត្រូវបានគេឃើញដេកស្លាប់នៅលើវេទិការរង្វង់មូលធូរេនកំពត កាលពីវេលាម៉ោង៨.៤០នាទីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិក្រាំងសង្កាត់ក្រាំងអំពិល ក្រុងកំពត។ បើតាមប្រពភពត៌មានពីជនអនាថាដែលស្នាក់នៅក្បែរវេទិការនេះបានឲ្យដឹងថា៖ អ្នកដែលស្លាប់នេះ មានឈ្មោះ ទៀន ភេទ ប្រុសអាយុប្រហែលជាង៣០ឆ្នាំជាជនមានសតិមិនគ្រប់ មានឪពុកម្តាយនៅភូមិព្រៃឃ្មុំ  ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ។ ប្រភពដដែលឲ្យដឹងទៀតថា៖ កាលពីព្រលប់ថ្ងៃទី១៣ ខែកក្កដា បុរសរូបនេះគេឃើញដេកនៅខាងក្រោមវេទិកាក្រោមដើមស្ងាវ(ក្បែរគល់ស្ងាវ) ក្នុងស្ថានភាពស្រវឹងស្រាផង គឺដេកនិយាយតែម្នាក់ឯងគ្មានអ្នកណានិយាយតបទេ លុះយប់ជ្រៅបន្តិចដោយមានភ្លៀងរលឹមជាប់ផងនោះ អ្នកសុំទានដែលដេកនៅលើវេទិកាគ្មានអ្នកណាម្នាក់ចាប់អារម្មណ៍ថាបុរសនោះដេកស្លាប់តាំងពីពេលណាមកនោះទេ។ លុះជិតភ្លឺ ជនអនាដូចគ្នាដោយសង្សយ័ឃើញបុរសនោះដេកហាលភ្លៀងក៍ទៅមើល ឃើញបុរសនេះដេកស្លាប់មិនដឹងពីពេលណាមកសាកសពឡើងរឹងទៅហើយ។ ក្រោមកពួកគេក៍នាំគ្នាសែងសពមកដាក់លើវេទិកា ហើយពត៌មាននេះក៍លេចឮដល់សមត្ថកិច្ច។ ក្រោយពីមានពត៌មាននេះកំលាំងនគរបាលព្រហ្មទណ្ឌ័ក្រុងក៏បានចុះទៅពិនិត្យសាកសព មន្រ្តីនគរបាលព្រហ្មទណ្ឌ័ក្រុងបានឲ្យដឹងថា៖ សពបុរសជាជនអនាថារូបនេះគឺស្លាប់ដោយសារខ្យល់គរ(ហូបស្រាស្រវឹងហើយដេកហាលភ្លៀង)។ សាកសពកំពុងត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកក្រុមគ្រួសារដើម្បីឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកលោក ស៊ីវ យុក ចៅសង្កាត់ក្រាំងអំពិលបានឲ្យអ្នកយកពត៌មានដឹងថា៖ សាកសពបុរសជាជនអនាថាខាងលើ អាជ្ញាធរនិងសមត្ថកិច្ចបានស្រាវជ្រាវរកក្រុមគ្រួសារឃើញហើយ ឥឡូវកំពុងទំនាក់ទំនងទៅក្រុមគ្រួសាររបស់គេ៕ឆ្លាមសមុទ្រ

IMG-20150715-WA0030_resized

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print