ក្រោយពីបរាជ័យសម្រាប់ក្រុម Barcelona ១-០ ដោយសារក្រុម AtleticoMadrid កាលពីយប់ថ្ងៃសៅរ៍ ធ្វើឲ្យក្លិបកាន់តែព្រួយបារម្ភ ខណៈដែលកីឡាករ Gerard Pique មានរបួសជង្គង់ធ្ងន់ធ្ងរ ដែលអាចនឹងត្រូវសម្រាកព្យាបាលយ៉ាងហោចណាស់៣ទៅ៥ខែ។
ការព្រួយបារម្ភនេះបន្ទាប់ពីក្លិប Barcelona បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា កីឡាករវ័យ ៣៣ ឆ្នាំរូបនេះបានរងរបួសសរសៃពួរផ្នែកខាងក្នុង និងផ្នែកខាងក្រោមនៃជង្គង់ខាងស្តាំរបស់គាត់ ហើយនឹងចំណាយពេលដ៏សំខាន់សម្រាប់ព្យាបាលរយៈពេលយូរ។
សេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា ការពិនិត្យធ្វើឡើងកាលពីថ្ងៃអាទិត្យលើកីឡាករ Gerard Pique បានបង្ហាញថា គាត់មានស្នាមប្រេះផ្នែកទី៣ នៃសរសៃពួរខាងក្នុង និងរងរបួសផ្នែកខ្លះទៅនឹងសរសៃពួរសាច់ដុំផ្នែកខាងក្រោមនៃជង្គង់ខាងស្តាំ ។ ដូច្នេះគាត់មិនមានជម្រើសសម្រាប់ការជ្រើសរើសទេ ហើយការវិវឌ្ឍន៍នៃការរងរបួសនឹងធ្វើឱ្យស្ថានភាពរបស់គាត់មានរយៈពេលយូរ។
ទោះបីជាសេចក្តីថ្លែងការណ៍របស់ក្លិបមិនបានផ្តល់ពេលវេលាប៉ាន់ស្មានដើម្បីបញ្ជាក់ច្បាស់ ក៏ដោយ ក៏Pique ត្រូវបានគេរំពឹងថា នឹងខកខានបង្ហាញខ្លួននៅលើទីលានជាច្រើនខែ។ ការរងរបួសសរសៃចងផ្នែកខាងក្នុងមានរយៈពេលនៃការជាសះស្បើយដែលប៉ាន់ស្មានមានរយៈពេល២ខែប៉ុន្តែការរងរបួសសរសៃចងផ្នែកខាងមុខមានរយៈពេលជាសះស្បើយពី៣ទៅ៥ ខែឯណោះអាស្រ័យលើទំហំនៃរបួស។
នេះគឺជាក្តីកង្វល់ដ៏ធំមួយសម្រាប់ក្រុម Barcelona ដោយសារពួកគេបានបាត់បង់កីឡាករឆ្នើមម្នាក់ ។ ពួកគេបានបាត់បង់កីឡាករម្នាក់នៅក្នុងទម្រង់លេង ដែលពួកគេខ្វះខាតរួចទៅហើយ។ Clement Lenglet គឺជាខ្សែការពារកណ្តាលតែមួយគត់ដែលអាចរកបាននាពេលបច្ចុប្បន្ននេះចាប់តាំងពី Ronald Araujo នៅមិនទាន់ជាសះស្បើយពីរបួសរយៈពេលខ្លីហើយ Samuel Umtiti តែងតែរងរបួសជាញឹកញាប់ផងដែរ។
សូមបញ្ជាក់ថា ក្លិប Barcelona បានបរាជ័យក្នុងការចុះហត្ថលេខាលើកីឡាករ Eric Garcia កាលពីខែមករា ហើយឥឡូវនេះក្លិប Barelona នឹងត្រូវសំរេចថា តើពួកគេព្យាយាមចុះហត្ថលេខាជាមួយកីឡាកររូបនេះ ឬខ្សែការពារកណ្តាលម្នាក់ផ្សេងទៀតនៅខែមករា។ សម្រាប់អនាគតដ៏អ្នកចាត់ការទូទៅលោក Ronald Koeman ប្រហែលជាត្រូវដាក់ Frenkiede Jong ទៅតំបន់ការពារកណ្តាល ឬត្រូវការកីឡាករបម្រុងម្នាក់ទៀតពីក្លិប Barcelona B ផងដែរ ៕ដោយ៖ភារៈ