ភ្នំពេញ៖ ជនសង្ស័យ៤នាក់ បានធ្វើសកម្មភាពចូលគាស់ទម្លុះទម្លាយផ្ទះលួចខ្សែដៃ និងលុយជនរងគ្រោះ បានមួយដង្ហើមចង្រិត ក៏ត្រូវកម្លាំងនគរបាលឃាត់ខ្លួនបាន៣នាក់ កាលពីវេលាម៉ោង០៤ រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចបុរីប៊ុនជេស្ឋ ផ្លូវបេតុង ផ្ទះលេខF៣៤ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៍មានពីមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ ដែលឃាត់ខ្លួននេះទី១.ឈ្មោះ ជួប រស្មី ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។ ទី២.ឈ្មោះ ឆឹង ធារ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិតឆ្នាំទី២ មានទីលំនៅបច្ចុប្បន្នជាមួយជនសង្ស័យខាងលើ(ឃាត់ខ្លួន)។ ទី៣.ឈ្មោះ ចាន់ វិសាល ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិតឆ្នាំទី៣ មានទីលំនៅបច្ចុប្បន្នជាមួយជនសង្ស័យខាងលើ(ឃាត់ខ្លួន) និងទី៤.ឈ្មោះ ដា ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (គេចខ្លួន)។
ចំណែកជនរងគ្រោះឈ្មោះ ទឹម សុខឃៀង មានទីលំនៅផ្ទះកើតហេតុខាងលើសម្ភារៈបន្សល់ទុក ១.ទួឡឺវីសចំនួន០២ដើម និងពិលចំនួន០១។២.ម៉ូតូម៉ាកADV ព៍ណសលាយខ្មៅ សេរី២០២០ ពាក់ស្លាកលេខភ្នំពេញ ១II.៨៥៣៧ ចំនួន០១គ្រឿង។ រីឯសម្ភារបាត់បង់៖ ១.ខ្សែដៃប្លាកទីនចំនួន០១ខ្សែ ប្រាក់រៀលចំនួន៦៣០០០០រៀល និងប្រាក់ដុល្លារចំនួន១២៣$ដុល្លារ។
ប្រភពដដែល បានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ទឹម សុខឃៀង បានយកសម្ភារដូចបានរៀបរាប់ខាងលើ យកមកដាក់ក្នុងយកថង់ក្រណាត់ពណ៍ក្រហមរួចចាក់សោរផ្ទះចូលសំរាកបាត់។ លុះដល់ម៉ោងកើតហេតុខាងលើ ជនរងគ្រោះក៏ភ្ងាក់ឡើងឃើញទ្វារចំហ ឃើញដូចនោះខ្លួនក៏រត់មកមើលសម្ភារនិងកាបូបដែលដាក់ក្នុងថង់ក្រណាត់តែរកមិនឃើញ បន្ទាប់មកជនរងគ្រោះជនរងគ្រោះក៏បានដើររកតែរកមិនឃើញទៀត ទើបជនរងគ្រោះដឹងថាត្រូវបានចោរលួច ភ្លាមនោះជនរងគ្រោះក៏ដាស់ប្ដីរបស់ខ្លួនឈ្មោះ ញ៉ែម ស៊ីចាន់ អោយជួយដើររក។ ពេលជនរងគ្រោះដើរដល់លើចញ្ចើមផ្លូវចំងាយពីផ្ទះប្រហែល១០ម៉ែត្រ ក៏បានឃើញកាបូបរបស់ខ្លួនត្រូវចោរយករបស់របរគ្មានសល់។
ប្រភពដដែលបន្តថា ស្រាប់តែបានមួយសន្ទុះក្រោយមកជនរងគ្រោះបានទទួលពត៌មានពីប្រជាពលរដ្ឋថាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ខាងលើ ភ្លាមនោះជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង រួចនាំខ្លួនជនសង្ស័យចំនួន០៣នាក់ខាងលើ យកមកការសាកសួរ និងធ្វើតេស្តស្វែងរកសារធាតុញៀន ជាលទ្ធផលអវិជ្ជមាន (មានសារធាតុញៀនក្នុងទឹកនោម) ចំណែកជនសង្ស័យចំនួន០១នាក់ទៀត ឈ្មោះ ដា ភេទប្រុស រត់គេចខ្លួនបាត់។
ដោយឡែកឆ្លងតាមការបំភ្លឺ ពាក្យបណ្ដឹង វត្ថុតាងចាប់យក និងចម្លើយសារភាពរបស់ជនសង្ស័យចំនួន០៣នាក់ខាងលើ ថាខ្លួនពិតជាបានប្រព្រឹត្តករណីដូចខាងលើពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យចំនួន០៣ខាងលើ ត្រូវបានបញ្ជូនអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕ដោយ៖ ព្រែកសំរោង