សមត្ថកិច្ចឃាត់ខ្លួនជនបរទេស១០នាក់ នៅក្នុងបុរីប៉េងហួត បឹងស្នោ

ចែករំលែក៖

ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឃាត់ខ្លួនជនបរទេសចំនួន១០នាក់ ក្នុងនោះមានជនជាតិចិន៧នាក់ និងកូរ៉េ៣នាក់ករណីបើកល្បែងស៊ីសងតាមអនឡាញដែលប្រើសុទ្ធតែម៉ាស៊ីនទំនើបៗ នៅចំណុចបុរី ប៉េងហួត បឹងស្នោស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

សមត្ថកិច្ចអះអាងថា ការបង្ក្រាបនេះបានធ្វើឡើងនៅ២ទីតាំងផ្សេងគ្នាតែស្ថិតក្នុងបុរីតែមួយ ពោលគឺបង្ក្រាបនៅចំណុចផ្ទះលេខ១៤ ក្នុងគម្រោង១០ បានឃាត់ខ្លួនជនជាតិចិនចំនួន៧នាក់ និង មួយទីតាំងទៀតស្ថិតក្នុងផ្ទះលេខ៩៨ ក្នុងគម្រោង១០ ឃាត់ខ្លួនជនជាតិកូរ៉េ ចំនួន៣នាក់ ។

ក្នុងការបង្ក្រាបនេះ សមត្ថកិច្ចបានដកហូតឧបករណ៍ល្បែងគ្រប់ប្រភេទសុទ្ធសឹងជាឧបករណ៍ទំនើបៗទៀតផង ។ បន្ទាប់មកតុលាការសម្រេចបិទទ្វារទីតាំងទាំង២ ហើយជនបរទេសទាំងអស់ត្រូវបានបញ្ជូនទៅធ្វើការសាកសួរនៅក្រសួងមហាផ្ទៃ៕ ដោយ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print