លោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរងរាជធានីភ្នំពេញដឹកនាំកិច្ចប្រជុំនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានបើកកិច្ចប្រជុំមួយក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរងទទួលដឹកនាំបញ្ជានៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។
លោកឧត្តមសេនីយ៍ទោស្នងការរងរាជធានីភ្នំពេញបានឲ្យដឹងថា ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ រូបលោក
បានបើកអង្គប្រជុំប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តក្នុងខែបន្ត ដែលមានសមាសភាពចូលរួមគឺលោកអធិការ អធិការរង នាយប៉ុស្តិ៍ នាយផ្នែក ។
ក្នុងកិច្ចប្រជុំនោះដែរគឺផ្តោតសំខាន់ឱ្យមន្ត្រីនគរបាលក្នុងខណ្ឌទាំងអស់មានការយកចិត្តទុកដាក់ពង្រឹងលើការងារល្បាតពួនស្ទាក់ បង្ការបង្រ្កាបបទល្មើស លួច ឆក់ ប្លន់ ដែលងាយនឹងកើតមានក្នុងភូមិសាស្រ្តរបស់ខ្លួន៕
ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print