​លោក​ លូ​ គឹ​ម​ឈុ​ន​ រង​ភាព​អាម៉ាស់​សម្រេចចិត្ដ​កាយ​ដី​ចេញពី​ឆ្នេរសមុទ្រ

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​៖​ ថ្នាក់ដឹកនាំ​កំពង់​ផែ​ ស្វយ័ត​ខេត្ដ​ព្រះ​សីហ​នុ​បាន​យក​គ្រឿង​ ចក្រ​មក​ជីក​កាយ​យក​អាចម៍ដី​ដែល​ ចាក់​បំពេញ​នៅ​តំបន់ឆ្នេរ​ក្រោយ​ពី​ ស្ថាប័ន​នេះ​បាន​រំលោភ​យក​ដី​តំបន់ឆ្នេរ​ សមុទ្រ​និង​បំផ្លាញ​ព្រៃកោងកាង​នៅ​ឃុំ​ បិត​ត្រាំ​ង​ ស្រុក​ព្រៃ​នប់​ ឱ្យ​ដូច​សភាព​ ដើម​វិញ​ហើយ​ បន្ទាប់​ពី​រង​ការ​រិះគន់​និង​ ចុះ​ផ្សាយ​តាម​សារព័ត៌មាន​រួច​មក​ ។​

​អាចម៍ដី​ដែល​ថ្នាក់ដឹកនាំ​កំពង់​ផែ​ ស្វយ័ត​ជីក​កាយ​ចេញពី​ទីតាំង​រំលោភ​ យក​ឆ្នេរសមុទ្រ​នោះ​ គឺ​បាន​ដឹក​ចាក់​ រំលោភ​លើ​តំបន់​ព្រៃ​លិច​ទឹក​មាន​ដើម​ កោង​កាង​សម្រាប់​ជា​ជម្រក​មច្ឆជាតិ​ បន្ដ​ពូជ​ ។​

​បន្ទាប់​ពី​មានការ​ចុះ​ពិនិត្យ​របស់​មន្ដ្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ដ​ព្រះ​សីហ​នុ​ និង​ការ​ចុះ​ផ្សាយ​តាម​បណ្ដាញសារព័ត៌មាន​មួយ​ចំនួន​មក​កាលពី​សបា្ដហ៍​មុន​ អគ្គនាយក​កំពង់​ផែ​ស្វយ័ត​ខេត្ដ​ព្រះ​សីហ​នុ​ លោក​ លូ​ គឹ​ម​ឈុ​ន​បានឱ្យ​មេការ​របស់​ ខ្លួន​កាយ​យក​អាចម៍ដី​ដែល​ចាក់​រំលោភ​ ឆ្នេរសមុទ្រ​ឬ​ចូល​ទៅ​ក្នុង​មាត់​ឆ្នេរសមុទ្រ​ ក្នុងភូមិ​គគីរ​ ឃុំ​បិត​ត្រាំ​ង​ ឱ្យមក​សភាព​ ដើម​វិញ​ ។​

​អាចម៍ដី​ដែល​កាយ​ចេញ​នោះ​បាន​ យក​ទៅ​ចាក់​លុប​លើ​តំបន់​ព្រៃកោងកាង​ ដែល​ជា​ជម្រក​មច្ឆា​សមុទ្រ​ពង​កូន​មាន​ ទីតាំង​នៅ​ជាប់​ឆ្នេរសមុទ្រ​ក្នុងភូមិ​គគីរ​ ឃុំ​បិត​ត្រាំ​ង​ដដែល​ ។​

​លោក​ ប៊ួ​ន​ ណា​រិ​ទ្ធិ​ ប្រធាន​អង្គការ​ លី​កាដូ​ (LICADHO)​ ខេត្ដ​ព្រះ​សីហ​នុ​ ដែល​បាន​ចុះ​ពិនិត្យ​ទីតាំង​មាន​សកម្ម​ ភាព​ចាក់​ដី​រំលោភ​យក​ឆ្នេរសមុទ្រ​ និង​ ចាក់​លុប​ព្រៃកោងកាង​យ៉ាង​អ​នា​ធិ​ប​ តេ​យ្យ​នេះ​ដែរ​ លោក​បាន​ស្នើ​ឱ្យ​លោក​ យន្ដ​ មីន​ អភិបាលខេត្ដ​ព្រះ​សីហ​នុ​ និង​ មន្ដ្រី​ដឹកនាំ​មន្ទីរ​បរិស្ថាន​ មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ជាដើម​ល្មម​ ដល់​ពេលវេលា​រួម​សហការ​គ្នា​ថែរក្សា​ និង​អភិរក្ស​ឆ្នេរសមុទ្រ​ និង​ព្រៃកោងកាង​ ក្នុង​មូលដ្ឋាន​នេះ​ឱ្យ​បាន​គង់វង្ស​ប្រសើរ​ ជាង​បន្ដ​ឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ​ បំផ្លាញ​ឆ្នេរសមុទ្រ​ និង​ព្រៃកោងកាង​ ដែល​ជា​ជម្រក​ត្រី​សមុទ្រ​បន្ដ​ពូជ​ដូច​ មន្ដ្រី​ស្ថាប័ន​មួយ​ចំនួន​ធ្លាប់​ប្រព្រឹត្ដ​ពី​ ពេល​កន្លង​ទៅ​ ។​

​ប្រធាន​ភូមិ​គគីរ​និង​ប្រធាន​ឃុំ​បិត​ ត្រាំ​ង​ ស្រុក​ព្រៃ​នប់​ ក៏​បាន​បង្ហាញ​ការ​ព្រួយ​ បារម្ភ​ពី​ការ​បាត់បង់​ទ្រព្យសម្បត្ដិ​រដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ដែរ​ ហើយ​បាន​សំណូមពរ​ ដល់​អាជ្ញាធរ​ថ្នាក់​ជាតិ​ ជា​ពិសេស​ប្រមុខ​ ដឹកនាំ​រាជរដ្ឋាភិបាល​ មេត្ដា​ជួយ​ទប់​ ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព​ ។​

​មេឃុំ​បិត​ត្រាំ​ង​ ស្រុក​ព្រៃ​នប់​ លោក​ អ៊ឹ​ង​ សា​រ៉ុ​ម​ ទទួលស្គាល់​ថា​ មូលដ្ឋាន​នេះ​ ពិតជា​មាន​សកម្មភាព​ចាក់​ដី​លុប​ឆ្នេរសមុទ្រ​ និង​ចាក់​លុប​បំផ្លាញ​ដើម​កោង​ កាង​ជា​ជម្រក​មច្ឆា​សមុទ្រ​យ៉ាង​អ​នា​ ធិ​ប​តេ​យ្យ​ពិតមែន​នា​ពេល​កន្លង​មក​ និង​ បន្ដ​មក​ដល់​ពេល​នេះ​ ។​ លោក​បន្ដ​ថា​ បទល្មើស​នេះ​វា​ហួស​ពី​សមត្ថកិច្ច​អាជ្ញាធរ​ថ្នាក់​ភូមិ​-​ឃុំ​ ត្រូវ​ដោះស្រាយ​ ទើប​ ទទូច​ដល់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ជួយ​មាន​វិធានការ​ទប់ស្កាត់​ ។​

​អភិបាលខេត្ដ​ព្រះ​សីហ​នុ​ លោក​ យន្ដ​ មីន​មាន​ប្រសាសន៍​ថា​ ចំពោះ​សកម្ម​ ភាព​ខុសឆ្គង​ចាក់​ដី​លុប​ឆ្នេរសមុទ្រ​របស់​មេការ​កំពង់​ផែ​ស្វយ័ត​នៅ​ឃុំ​បិត​ត្រាំ​ង​ឱ្យ​ មក​សភាព​ដើម​វិញ​ដោយ​មិន​ជំទាស់​ ផែនការអភិវឌ្ឍន៍​ឆ្នេរសមុទ្រ​របស់​រដ្ឋាភិបាល​ទេ​ ។​

​ប្រជាពលរដ្ឋ​បាន​អះអាង​ថា​ ប៉ុន្មាន​ អាណត្ដិ​កន្លង​ទៅ​ខេត្ដ​នេះ​ធ្លាប់​កើត​មាន​សកម្មភាព​ចាក់​ដី​លុប​ឆ្នេរសមុទ្រ​ និង​ បំផ្លាញ​ដើម​កោង​កាង​ជម្រក​មច្ឆា​សមុទ្រ​ធ្វើ​កម្មសិទ្ធិ​ផ្ដើម​ដោយ​មន្ដ្រី​បម្រើ​ការ​ ងារ​ខ្លះ​ក្នុង​ខេត្ដ​ព្រះ​សីហ​នុ​និង​ឈ្មួញ​មាន​ ទ្រព្យ​បាន​កើត​មាន​យ៉ាង​អនាធិបតេយ្យ​ ហើយ​គ្មាន​អាជ្ញាធរ​ទប់ស្កាត់​ទេ​ ប៉ុន្ដែ​ នៅ​ក្នុង​អាណត្ដិ​អភិបាលខេត្ដ​បច្ចុប្បន្ន​ គេ​សង្កេត​ឃើញ​មាន​សកម្មភាព​ទប់ស្កាត់​ការ​រំលោភ​យក​ឆ្នេរសមុទ្រ​និង​ព្រៃ​កោង​ កាង​ពី​សំណាក់​បុគ្គល​ខ្លះ​ឱ្យ​ផ្អាក​សកម្ម​ ភាព​បាន​មួយ​ចំនួន​ ៕

Sihanu_1 copy

...

ដោយ៖​ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print