ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០១៦នេះ សិល្បករ-សិល្បការិនី បានចូលរួមយកថវិការដែលបានមកពីការលក់ស្ករគ្រាប់ទៅចែកជូនអ្នកសិល្បៈ ដែលអសមត្ថភាព និងខ្វះលទ្ធភាពបន្តអាជីពសិល្បៈបន្តទៀតបានចំនួន ៦រូប នៅកុដិលេខ២៤ វត្តនាគវ័ន្ត សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សិល្បករជើងចាស់ទាំង៦ រូបរួមមាន អ្នកចម្រៀងជើងចាស់ មាស សារ៉ាន់ តារាចំរៀង, លោកតា ប៉ិ គក់ តារាកំប្លែង, លោកតា គុយ ហ៊ីនអ្នកចំរៀងចាប៉ីដងវែង, អ្នកស្រី ផល្លារ តារាសម្តែង, លោកយាយ ស្វិត វិត តារាសម្តែង, លោក សារម៉ុត តារាសម្តែង។
លោក អ៊ឹម ជីវ៉ា បានឲ្យដឹងថា អំណោយដែលចែកជូន រួមមាន មីមួយកេស ទឹកក្រូចមួយកេស ថវិកា២០ម៉ឺនរៀល រួមសម្ភារៈផ្សេងៗ មួយកញ្ចប់ និងបន្ថែមថវិកា បានមកពី ព្រះគ្រូនីសុវណ្ណមុនីរ៉េត ២០ ម៉ឺនរៀល។
វត្តមានសប្បុរសជនដែកចូលរួមក្នុងថ្ងៃនេះមាន ព្រះគ្រូនីសុវណ្ណមុនីរ៉េត ,ឯកឧត្តមឧញ្ញ៉ា ទុំសារ៉ុត ,លោកស្រីថុង ស៊ីវទៀង , លោកជំទាវ មេសា រួមជាមួយសប្បុរសជនជាច្រើនទៀត៕
ដោយ៖ វឌ្ឍនា