អាជ្ញាធរក្រុងចុះបិទទីតាំងបុកប៊ីយ៉ាភ្នាល់ដាក់លុយ និងភ្នាល់បាល់ទះនៅក្បែរបងវិទ្យាល័យចេកបង្វក់សិស្សមិនចូលសាលា

ចែករំលែក៖

ខេត្តស្វាយរៀង៖ សិស្សសាលាមួយចំនួននៃវិទ្យាល័យចេក សង្កាត់-ក្រុងស្វាយរៀងបាននាំគ្នាវក់វីលេងល្បែងបុកប៊ីយ៉ា និងល្បែងភ្នាល់បាល់ទះដាក់លុយមិនចូលរៀនធ្វើអោយឪពុកម្តាយខកបំណងដែលមួយថ្ងៃៗខំរកប្រាក់អោយកូនរៀនដើម្បីអនាគតភ្លឺស្វាង ប៉ុន្តែកូនមួយចំនួនបានយកពេលវេលានេះបំផ្លាញចោលប្រព្រឹត្តល្បែងសុីសងទៅវិញ។

ជាក់ស្តែងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ អាជ្ញាធរនិងសមត្ថកិច្មូលដ្ឋាន ចុះពិនិត្យទីតាំងមួយកន្លែងដែលបើកលេងបាល់ទះភ្នាល់ដាក់លុយ និងមានបុកប៊ីយ៉ាចំនួន០៣តាបដាក់លុយផងដែរដែលមានម្ចាស់ផ្ទះឈ្មោះព្រាបរ៉ាវន្ធ ភេទប្រុស អាយុជាង៤០ឆ្នាំរស់នៅភូមិធ្មល់ សង្កាត់ចេកមានផ្ទះជាប់និងរបងវិទ្យាល័យចេកនាំសិស្សចូលលេងក្នុងម៉ោងសិក្សា ។

បើតាមលោក ញឹម សាំ ចៅសង្កាត់ចេកបានអោយដឹងថា ដោយមានសេក្តីរាយការពីប្រជាពលរដ្នថា មានកន្លែងលេងល្បែងភ្នាល់ដាក់លុយនៅក្បែវិទ្យាល័យចេក សិស្សសាលាមួយចំនួនមិនចូលរៀនទើបក្នងនាមលោកជាចៅសង្កាត់បានរាយការណ៍ទៅលោកអភិបាលក្រុង។

ប្រភពដដែលបានបន្តទៀតថា ហើយក្រុងក៍បានអោយលោកអភិបាលរងក្រុងម្នាក់និងកម្លាំងនគរបាលចុះមកដល់កន្លែងទីតាំងខាងលើអប់រំឲ្យម្ចាស់ផ្ទះធ្វើកិច្ចសន្យាហាមឃាត់មិនឲ្យបើកលេងបុកប៊ីយ៉ា និងលេងបាល់ទះភ្នាល់ដាក់លុយនៅក្បែវិទ្យាល័យចេកតទៅទៀតឡើយ ។ រាល់ការប្រព្រឹត្តខុសពីកិច្ចសន្យារបស់ម្ចាស់ផ្ទះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ៕

20160217_134735

20160217_134702

20160217_134434

20160217_134639

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print