ឡាវ នឹងបើកដំណើរការផ្លូវល្បឿនលឿន Expressway ប៉ុន្តែរថយន្តដែលមានកម្លាំងម៉ាស៊ីនក្រោម៣៥០សេសេ មិនមានសិទ្ធិបើកបរលើផ្លូវនេះ

ចែករំលែក៖

អន្តរជាតិ៖ រដ្ឋាភិបាលឡាវ នឹងបើកដំណើរការផ្លូវល្បឿនលឿន Expressway ចម្ងាយប្រមាណ១១៣គីឡូម៉ែត្រ ដែលភ្ជាប់ពីរដ្ឋធានីវៀងចន្ទន៍ ទៅក្រុងទេសចរណ៍ Vang Vieng នៅថ្ងៃទី២ ខែធ្នូ ខាងមុខនេះ ចំឱកាសនៃទិវាជាតិ (National Day) លើកទី៤៥។ ប៉ុន្តែចំពោះរថយន្តដែលមានកម្លាំងម៉ាស៊ីនក្រោម៣៥០សេសេ មិនមានសិទ្ធិបើកបរលើផ្លូវល្បឿនលឿន Expressway ចន្លោះពីក្រុងវៀងចន្ទន៍ ទៅក្រុងVang Vieng នោះឡើយ។ នេះបើតាមរបាយការណ៍មួយដែលដកស្រង់ដោយសារព័ត៌មាន Vientiane Times

ជាក់ស្តែងបើយោងតាមច្បាប់ចរាចរណ៍ផ្លូវគោករបស់ប្រទេសឡាវ បានបញ្ជាក់ថា រថយន្តដែលអាចបើកបរនៅលើផ្លូវ Expressway បានត្រូវតែមានកម្លាំងម៉ាស៊ីនចាប់ពី៣៥០សេសេឡើងទៅ ខណៈយានយន្តដែលកែច្នៃគ្រប់ប្រភេទ ត្រូវបានហាមឃាត់ជាដាច់ខាត បើទោះបីជាមានកម្លាំងម៉ាស៊ីនខ្ពស់ក៏ដោយ។

លើសពីនេះទៅទៀត យានយន្តដែលមានល្បឿនខ្ពស់បំផុត៨០គីឡូម៉ែត្រក្នុង១ម៉ោង ឬតិចជាងនេះ ក៏ត្រូវបានហាមឃាត់ចំពោះការប្រើប្រាស់ Expressway ផងដែរ។

គួរបញ្ជាក់ថា នៅផ្លូវ Expressway អ្នកបញ្ជារថយន្តអាចបើកបរក្នុងល្បឿនចន្លោះពី៨០ទៅ១១០គីឡូម៉ែត្រក្នុង១ម៉ោង ខណៈរថយន្តក្រុង និងរថយន្តដឹកទំនិញ អាចបើកក្នុងល្បឿនចន្លោះពី៨០ ទៅ៩០គីឡូម៉ែត្រក្នុង១ម៉ោង ដោយយោងតាមលក្ខខណ្ឌអាកាសធាតុ។ ព្រោះរថយន្តទាំងនេះត្រូវគោរពភ្លើង និងសញ្ញាចរាចរណ៍ និងរក្សាគម្លាតយ៉ាងហោចណាស់១០០ម៉ែត្រ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print